កីឡា
អបអរសាទរ! កីឡាករម៉ូតូទឹកកម្ពុជា ឈ្នះមេដាយមាស ជើងឯកពិភពលោក ១ គ្រឿង នៅអាមេរិក
កីឡាករម៉ូតូទឹកកម្ពុជា បានឈ្នះមេដាយមាស ១ គ្រឿង ជូនជាតិ ក្នុងការប្រកួតជ្រើសរើសជើងឯងពិភពលោក Jet Ski World Series Season 2022 ជុំទី២ នៅ Lake Havasu City, រដ្ឋ Arizona សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ៥-៩ ខែតុលា ឆ្នាំ ២០២២។

កីឡាករដែលឈ្នះមានឈ្មោះថា កៃ វ៉ាន់សីដែន លើវិញ្ញាសា Novice ski stock ជាវិញ្ញាសាមួយក្នុងចំណោមវិញ្ញាសាទាំង ១០ ដែលកម្ពុជា ចូលរួម។
ដូច្នេះកម្ពុជា នៅសល់ ៩ វិញ្ញាសាទៀតដែលត្រូវប្រជែងមេដាយ ក្នុងនោះត្រូវត្រៀមប្រជែងដោយ វីរកីឡាករ សាលី អូម៉ើត ប្រកួត ៥ វិញ្ញាសា គឺវិញ្ញាសា Novice runabout 1100stock , Amateur runabout 1100stock , Pro am ski lites , Pro am four stroke ski lites , Pro am ski superstock។ ចំណែកឯ សាលី ហ្វីលីន ប្រកួត ២ វិញ្ញាសា គឺវិញ្ញាសា Amatuer runabout 1100 LTD , PRO AM RUNABOUT 1100 Stock។ រីឯ មីន ម៉ូស្តាន់ ប្រកួត ២ វិញ្ញាសា គឺវិញ្ញាសា Amateur ski GP , Pro am ski superstock។
កីឡាករ សាលី អូម៉ើត បានបញ្ជាក់ថា ការប្រកួតកីឡាម៉ូតូទឹក នៅសហរដ្ឋអាមេរិកនេះ ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា ៥ រូប រួមមាន កីឡាករ សាលី អូម៉ើត, សាលី ហ្វីលីន, មីន ម៉ូស្តាន់, មីន អូស្មាន់ និងកីឡាករ កៃ វ៉ាន់ស៊ីដែន កំពុងធ្វើការហ្វឹកហាត់យ៉ាងខ្លាំង ត្រៀមប្រកួតប្រជែងជាមួយអត្តពលិកខ្លាំងៗ ធ្លាប់ឈ្នះពានកម្រិតទ្វីបអាស៊ី អឺរ៉ុប និងពិភពលោក មកពីបណ្តាទ្វីបនានាជុំវិញពិភពលោក។ ការប្រកួតនេះ ជាការបន្សាំខ្លួនរបស់អត្តពលិកជម្រើសរើសជាតិម៉ូតូទឹក ពង្រឹងសមត្ថភាព ដកស្រង់បច្ចេកទេស ត្រៀមដណ្តើមមេដាយ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ក៏មានប្រភេទកីឡានេះផងដែរ។
សម្រាប់វិញ្ញាសាប្រកួត នៅ World Series នៅសហរដ្ឋអាមេរិក និងប្រទេសថៃ នាចុងឆ្នាំ ២០២២ នេះ សុទ្ធសឹងជាវិញ្ញាសាសក្តានុពល សម្រាប់អត្តពលិកជម្រើសជាតិម៉ូតូទឹក ដុសខាត់សមត្ថភាព ជាមួយជើងខ្លាំងលំដាប់ទ្វីប៕


អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


