Connect with us

កីឡា

ពានតំបន់អាស៊ាន ដែលព្រះខ័នរាជស្វាយរៀង ខកខានលេងកាលពី២ឆ្នាំមុន ពេលនេះត្រលប់មកវិញហើយ

បានផុស

នៅ

ពានរង្វាន់ក្លិបបាល់ទាត់ប្រចាំតំបន់អាស៊ាន (AFF Club Championship) ដែលក្លិបព្រះខ័នរាជស្វាយរៀង ស្ទើរតែនឹងបានចូលរួមប្រកួត បានត្រលប់មករៀបចំឡើងវិញហើយ បន្ទាប់ពីខកខានរៀបចំកាលពី២ឆ្នាំមុន ដោយសារជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពានរង្វាន់នេះដើមឡើយគ្រោងធ្វើនៅឆ្នាំ២០២០ ដោយមានក្លិបបាល់ទាត់នៅអាស៊ានទាំងអស់ចូលរួមនោះ ក៏ត្រូវបានសម្រេចលុបចោលវិញ បន្ទាប់ពីមានបញ្ហាជំងឺកូវីដ-១៩ រីករាលដាលជំវិញពិភពលោក។ ពាននេះយកតែក្រុមជើងឯកលីគប្រចាំប្រទេសនីមួយៗ ហើយគ្រាដែលគ្រោងធ្វើនៅឆ្នាំ២០២០ ក្លិបព្រះខ័នរាជស្វាយរៀង ម្ចាស់ជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ត្រូវទទួលបានកៅអីនេះ តែក្រោយមកក៏ខកខានវិញដូចបានរៀបរាប់ខាងលើ។

ដោយឡែកជាមួយនឹងការវិលត្រលប់មកវិញ នៅឆ្នាំក្រោយនេះ ក្រុមរបស់កម្ពុជា ក៏នឹងទទួលបាន ១កៅអីផងដែរ (សម្រាប់ក្រុមជើងឯក រដូវកាល២០២២) ក្នុងវគ្គជម្រុះ ដែលមាន ៤ក្រុមចូលរួមគឺកម្ពុជា, មីយ៉ាន់មា, ឡាវ និងព្រុយណេ។ ជម្រុះយកតែ ២ក្រុមប៉ុណ្ណោះដើម្បីឡើងទៅវគ្គចែកពូល ដែលមាន ១០ក្រុមរង់ចាំ ទៅបែងចែកជា ២ពូល។

ក្រុមទាំង ១០ដែលរង់ចាំនោះរួមមាន ថៃ ២ក្រុម, វៀតណាម ២ក្រុម, ម៉ាឡេស៊ី ២ក្រុម និងឥណ្ឌូនេស៊ី ២ក្រុម ខណៈសិង្ហបុរី ១ក្រុម និងហ្វីលីពីន ១ក្រុម។

ការប្រកួតគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ តទៅសម្រាប់វគ្គជម្រុះ រហូតដល់បញ្ចប់នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដោយលេង ២ជើង ក្នុងដី និងក្រៅដីទាំងអស់។

លីគកំពូលកម្ពុជា បច្ចុប្បន្នកំពុងត្រូវបាននាំមុខដោយ ព្រះខ័នរាជស្វាយរៀង ដោយដាច់ក្រុមលេខ២ វិសាខា ៧ពិន្ទុ ខណៈការប្រកួតក៏កៀកនឹងបញ្ចប់ជុំទី៣ ផងដែរ ដើម្បីទៅប្រជែងពាននៅជុំចុងក្រោយ វគ្គ៤ក្រុម៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម