Connect with us

កីឡា

ហ្វីលីពីន ប្រកាសចំនួនអត្តពលិកមកស៊ីហ្គេម ២០២៣ នៅ កម្ពុជា មុនគេ​

បានផុស

នៅ

ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​ហ្វីលីពីន (POC) លោក Abraham “Bambol” Tolentino បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន​ថា ប្រទេស​ហ្វីលីពីន នឹង​បញ្ជូន​អត្តពលិក​ចំនួន ៨១៤ នាក់ មក​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី ៣២ ឆ្នាំ ២០២៣ នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្តពលិក​ចំនួន ៨១៤ នាក់ ដែល​មក​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី ៣២ ឆ្នាំ ២០២៣ នេះ នឹង​ចូលរួម​គ្រប់​ប្រភេទ​កីឡា​ទាំង ៣៨ នៅ​កម្ពុជា។

លោក Tolentino បាន​និយាយ​បន្ទាប់ពី​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ លើក​ទី ២ ជាមួយ​សហព័ន្ធ​កីឡា​ជាតិ (NSAs) របស់ SEAG-bound National Sports Association (NSAs) ក្នុង​ទីក្រុង Pasay ថា «​នេះ​ជា​ក្រុម​ប្រយុទ្ធ ហើយ​គោលដៅ​គឺ​ដើម្បី​បញ្ជូន​ក្រុម​ដែល​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី ៣១ ឆ្នាំ ២០២១ (លើក​មក​ឆ្នាំ២០២២) នៅ​ប្រទេស​វៀតណាម កាលពី​ខែ​ឧសភា ហ្វីលីពីន បាន​បញ្ជូន​អត្តពលិក ៦៥៦ នាក់ ប្រកួត​លើ ៣៨ ប្រភេទ​កីឡា ហើយ​បញ្ចប់​ទៅ​ដោយ​ឈរ​នៅ​ចំណាត់ថ្នាក់​រួម​លេខ​រៀង​ទី ៤ ទទួល​បាន​មេដាយ​សរុប ២២៦ គ្រឿង ក្នុង​នោះ​មេដាយ​មាស ៥២ គ្រឿង, មេដាយ​ប្រាក់ ៧០ គ្រឿង និង​មេដាយ​សំរឹទ្ធ ១០៤ គ្រឿង៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម