កីឡា
កម្ពុជាធ្លាប់ឈ្នះសិង្ហបុរី ថ្ងៃនេះប៉ះគ្នាវគ្គផ្តាច់ព្រ័ត្រ Davis Cup ប្រចាំអាស៊ី
ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជានឹងប្រកួតជាមួយក្រុមជម្រើសជាតិសិង្ហបុរី រសៀល ថ្ងៃសៅរ៍នេះ ប្រចាំតំបន់ Asia/Oceania Group VI ដើម្បីយកក្រុមមួយឡើងទៅកម្រិត៣ នៃព្រឹត្តិការណ៍វាយកូនបាល់ពិភពលោក Davis Cup ឆ្នាំ២០២២ នៅប្រទេសបារ៉ែន។

មុនឡើងដល់វគ្គផ្តាច់ព្រ័ត្រ ក្រុមកម្ពុជាធ្វើបានល្អឥតខ្ចោះវគ្គសន្សំពិន្ទុក្នុងពូលគឺបានប្រកួតទី១ ឈ្នះប៊ូតាន ៣-០, ប្រកួតទី២ឈ្នះម៉ុងហ្គោលី ៣-០ និងចុងក្រោយឈ្នះតួកម៉េនីស្ថាន ២-១ ដើម្បីឈរលើកំពូលតារាងពូល A ឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
ចំណែក សិង្ហបុរីនៅក្នុងពូល B ប្រកួតទី១បានឈ្នះ ម្ចាស់ផ្ទះ បារ៉ែន ៣-០, ប្រកួតទី២ ឈ្នះ គុយវ៉ែត ៣-០, ប្រកួតទី៣ ឈ្នះ ឡាវ ៣-០ និងទី៤ឈ្នះ ហ្គាំ ៣-០ ឈរលើកំពូលតារាង និងឡើងវគ្គផ្តាច់ព្រ័ត្រ។
កីឡាករវាយកូនបាល់ខ្មែរ-បារាំងលេខ១កម្ពុជា ប៊ុន កេន្នី បាននិយាយថា ៖«សិង្ហបុរីល្អ ហើយសម្រាប់ការប្រកួតថ្ងៃនេះ ឱកាសមានដូចគ្នា៥០/៥០»។

ក្នុងព្រឹត្តិការណ៍ Davis Cup ក្រុមកម្ពុជាធ្លាប់ចូលរួមប្រកួតដំបូងតាំងពីឆ្នាំ២០១២ ហើយការប្រកួតបើកឆាកលើកដំបូងបានយកឈ្នះ សិង្ហបុរី ដោយលទ្ធផល ៣-០ នៅទីក្រុងដូហា ដូច្នេះអាចជាកម្លាំងចិត្តមួយសម្រាប់កម្ពុជាក្នុងការប្រកួតថ្ងៃនេះ។ ទាំងកម្ពុជា និងសិង្ហបុរីសុទ្ធតែធ្លាប់បានឡើងកម្រិត៣ដូចគ្នា។
ក្រុមកម្ពុជាធ្លាប់ស្ថិតនៅកម្រិត៣ចាប់ពីឆ្នាំ២០១២ ដល់ ឆ្នាំ២០១៦ ហើយធ្លាក់ទៅកម្រិត៤ ពីឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០២២នេះ ខណៈសិង្ហបុរី ស្ថិតនៅកម្រិត៤ពីឆ្នាំ២០១១ដល់១៣, ឆ្នាំ២០១៤ បានឡើងកម្រិត៣ តែឆ្នាំ២០១៥ធ្លាក់ទៅកម្រិត៣វិញ។ ឆ្នាំ២០១៦ បានឡើងកម្រិត៣វិញ ឆ្នាំ២០១៧ធ្លាក់ទៅកម្រិត៣វិញរហូតដល់ឆ្នាំ២០២២នេះ។
កម្ពុជា លេខ១ពូល A និង សិង្ហបុរី លេខ១ ពូល B ប្រកួតគ្នាវគ្គផ្តាច់ព្រ័ត្រ ដើម្បីយកក្រុមខ្លាំងមួយដំឡើងទៅកម្រិតទី៣ប្រចាំតំបន់អាស៊ី Asia/Oceania Group III នៃព្រឹត្តិការណ៍វាយកូនបាល់ពិភពលោក Davis Cup ឆ្នាំ២០២២។ នេះជាការប្រកួតអន្តរជាតិយ៉ាងល្អសម្រាប់ក្រុមកម្ពុជាដែលកំពុងត្រៀមខ្លួនសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣៕
-ចំណាត់ថ្នាក់លេខ១៖ កម្ពុជា vs សិង្ហបុរី
-លេខ៣ និងលេខ៤៖ តួកម៉េនីស្ថាន vs គុយវ៉ែត
-លេខ៥ និង លេខ៦៖ បារ៉ែន vs ហ្គាំ

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?