កីឡា
ព្រះខ័នរាជស្វាយរៀងត្រូវការឈ្នះភ្នំពេញក្រោនល្ងាចនេះ
ក្លឹបព្រះខ័នរាជស្វាយរៀងត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលក្លឹបភ្នំពេញក្រោន វេលាម៉ោង៦:៣០នាទីល្ងាចនេះ ដែលជាការប្រកួតត្រូវការឈ្នះដាច់ខាតដើម្បីបន្តក្តីសង្ឃឹមខ្ពស់ក្នុងការឈ្នះជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល២០២២។
បន្ទាប់ពីបរាជ័យ២លើកជាប់គ្នាក្រោមថ្វីជើងបឹងកេត ២-១ និងវិសាខា ១-០ សម្រាប់ការប្រកួតក្នុងវគ្គក្រុមលំដាប់កំពូលទាំង៤ ព្រះខ័នរាជស្វាយរៀងដែលមាន៤៦ពិន្ទុ នាំមុខតែ៣ពិន្ទុប៉ុណ្ណោះលើគូប្រជែង វិសាខា ដែលមាន៤៣ពិន្ទុ។ សម្រាប់ការប្រកួតដែលសល់៤លើកចុងក្រោយ ព្រះខ័នរាជស្វាយរៀងត្រូវការឈ្នះដាច់ខាតទើបធានាជើងឯក បើប្រហែសចាញ់ឬស្មើ វិសាខា នឹងឈានមុខវិញម្តង។

ទោះបីជាយ៉ាងណា ការជួបភ្នំពេញក្រោនមិនមែនជាការងាយស្រួលឡើយ ដោយសារការជួបគ្នាចុងក្រោយ ព្រះខ័នរាជស្វាយរៀងបានចាញ់ ០-៣ កាលប្រកួតជុំទី៣។ ជួបគ្នា៣លើកកន្លងមកក្នុងរដូវកាល២០២២នេះ នៅជុំទី១ ព្រះខ័នរាជស្វាយរៀងឈ្នះ១-៣, ជុំទី២ ឈ្នះ១-០ ប៉ុន្តែជុំទី៣ចាញ់ ០-៣។
សម្រាប់បរាជ័យលើកចុងក្រោយដោយថ្វីជើងភ្នំពេញក្រោន លោក Conor Nestor គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានចាត់ទុកជាការលេងអាក្រក់បំផុតរបស់ព្រះខ័នរាជស្វាយរៀង នៅក្នុងរដូវកាលនេះ។
៥ប្រកួតចុងក្រោយរបស់ ព្រះខ័នរាជស្វាយរៀង ឈ្នះ១ ស្មើ១ និងចាញ់៣ ខណៈភ្នំពេញក្រោនមិនចាញ់សោះគឺឈ្នះ៤ និងស្មើ១។
ទន្ទឹមជាមួយគ្នានេះ បឹងកេត បើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួល វិសាខា ម៉ោង៣:៤៥នាទីរសៀល។ ជាជំនួបគួរឲ្យចាប់អារម្មណ៍ ពីព្រោះ វិសាខា មិនដែលឈ្នះ បឹងកេត ឡើយក្នុងការជួបគ្នា៣លើកក្នុងលីគរដូវកាលនេះ លើកលែងតែពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។

ជុំទី១ បឹងកេត បានយកឈ្នះ វិសាខា ដោយលទ្ធផល ២-១ នៅក្រៅដី។ ជុំទី២ បឹងកេត បានឈ្នះ វិសាខា ៣-២ នៅក្នុងផ្ទះរបស់ខ្លួន និងជុំទី៣ ស្មើគ្នា ២-២ នៅទឹកដីរបស់ វិសាខា។
ចាំមើលជួបគ្នាលើកទី៤រសៀលថ្ងៃនេះ វិសាខា អាចយកឈ្នះ ម្ចាស់ផ្ទះបឹងកេត បានទេ។ ប្រសិនបើ វិសាខា ទទួលបានជ័យជម្នះ នោះរឹតតែប្រជែងខ្លាំងនឹង ព្រះខ័នរាជស្វាយរៀង។ ផ្ទុយទៅវិញ ប្រសិន បឹងកេត ឈ្នះ នឹងបន្ថយល្បឿនវិសាខា តាមពីក្រោយ ព្រះខ័នរាជស្វាយរៀង៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


