កីឡា
Erik ten Hag មិនចង់ឲ្យ Ronaldo លេងឲ្យ Manchester United ម្តងទៀតទេ
លោក Erik ten Hag មិនចង់ឲ្យ Cristiano Ronaldo លេងឲ្យ Manchester United ម្តងទៀតទេ ដោយប្រធានក្លិបយល់ស្របថា ក្រុមល្អជាងបើគ្មានគេ។

ក្លិបកំពុងរង់ចាំរហូតដល់ពួកគេបានឃើញបទសម្ភាសន៍ទាំងមូលរបស់កីឡាករ ជាមួយ លោក Piers Morgan មុនពេលសម្រេចចិត្តថា តើត្រូវចាត់វិធានការបែបណាលើ Ronaldo ហើយកំពុងពិភាក្សាជាមួយអ្នកតំណាងផ្នែកច្បាប់ជុំវិញការលើកឡើងរបស់គេ។
កិច្ចសម្ភាសន៍ដ៏ផ្ទុះរបស់ Ronaldo ជាមួយ លោក Piers Morgan ដែលនិយាយមិនល្អពីក្លិប Man Utd កាលពីយប់ថ្ងៃអាទិត្យ។ បុរសដែលព្យាយាមអស់ពីសមត្ថភាពក្នុងរដូវក្តៅដើម្បីចាកចេញពីក្លិបបាននិយាយថា គាត់មានអារម្មណ៍ថា លោក Ten Hag កំពុងព្យាយាមបង្ខំគាត់ចេញពីក្លិប។

ការបែកធ្លាយចេញពីការសម្ភាសន៍ដែលនឹងមិនត្រូវបានចាក់ផ្សាយពេញលេញទេ រហូតដល់ថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ប៉ុន្តែវាបានចាប់ផ្ដើមរួចហើយដោយកីឡាករវ័យ ៣៧ ឆ្នាំរូបនេះ នឹងត្រូវពិន័យជាប្រាក់ឈ្នួលអតិបរមា ២ សប្ដាហ៍។
United បានដាក់ចេញសេចក្ដីថ្លែងការណ៍មួយដែលនិយាយថា ក្លិប នឹង”ពិចារណាលើការឆ្លើយតបរបស់ខ្លួនបន្ទាប់ពីការពិតពេញលេញត្រូវបានបង្ហាញឡើង” ទោះបីជាការពិតហាក់ដូចជាច្បាស់ណាស់នៅពេលនេះក៏ដោយ។
បើយោងទៅតាម ESPN លោក Ten Hag បានគិតរួចហើយអំពីអ្វីដែលគួរកើតឡើងបន្ទាប់ ដោយបុរសសញ្ជាតិហូឡង់រូបនេះបានប្រាប់ទៅប្រធានក្លិបរបស់លោកថា Ronaldo មិនគួរលេងម្តងទៀតទេ។ បុរសវ័យ ៥២ ឆ្នាំរូបនេះ បានជួបប្រជុំជាមួយសហប្រធានក្លិប លោក Joel Glazer នាយកប្រតិបត្តិ Richard Arnold និងនាយកបាល់ទាត់ John Murtough កាលពីថ្ងៃច័ន្ទ ដោយពន្យារពេលថ្ងៃឈប់សម្រាករបស់គាត់ដើម្បីពិភាក្សាអំពីបញ្ហានេះ។
របាយការណ៍បានអះអាងថា ថ្នាក់ដឹកនាំចង់បាន Ronaldo ជាការលើកទឹកចិត្ត ដើម្បីជួយក្លិបក្នុងការប្រជែងសម្រាប់តំណែង Top4 និងពានរង្វាន់ខាប់ ជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ លោកមិនសុខចិត្ត “លះបង់” ការរួបរួមរបស់ក្លិប ដើម្បីរក្សាអតីតខ្សែប្រយុទ្ធ Real Madrid រូបនេះទេ ហើយសុខចិត្តចង់ឃើញគេចាកចេញ ទោះបីជាមិនអាចនាំយកអ្នកជំនួសក៏ដោយ។
វាប្រហែលជាមិនពិបាកប៉ុន្មានទេសម្រាប់ក្រុមក្នុងការកម្ចាត់ខ្សែប្រយុទ្ធដែលចង់ចាកចេញនៅពេលនេះ ដោយសារព័ត៌មាន Telegraph បានរាយការណ៍ថា ពួកគេត្រៀមខ្លួនរួចរាល់ហើយក្នុងការលុបចោលកិច្ចសន្យារបស់ Ronaldo។
United ចង់ជៀសវាងការបង់ប្រាក់ដែលនៅសល់ នៃកិច្ចព្រមព្រៀង ៥០០,០០០ ផោន ក្នុងមួយសប្ដាហ៍របស់ Ronaldo ទោះបីជាគេអាចទាមទារថា ប្រសិនបើពួកគេចង់លុបចោលកិច្ចសន្យា និងទោះបីជាគាត់អស់សង្ឃឹមក្នុងការចាកចេញក៏ដោយ។
គួររំលឹកថា អតីតកីឡាករ Juventus រូបនេះ បានចូលរួមជាមួយ Man Utd ឡើងវិញក្នុងខែសីហា ឆ្នាំ ២០២១ បន្ទាប់ពីវាមើលទៅដូចជាដំបូង គេនឹងផ្លាស់ទៅគូប្រជែង Manchester City ក៏ដោយ។
Ronaldo បានចុះហត្ថលេខារយៈពេល ២ ឆ្នាំ ជាមួយនឹងជម្រើសបន្តនៅឆ្នាំទី ៣ ប៉ុន្តែត្រូវបានរំខានកាលពីរដូវកាលមុន នៅពេលដែលប្រាក់ឈ្នួលរបស់គេបានកាត់ បន្ទាប់ពីក្លិបបរាជ័យក្នុងការឡើងទៅលេងនៅក្របខ័ណ្ឌ Champions League៕
ប្រភព ៖ thetimes.co.uk
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


