កីឡា
Neymar ត្រូវរង់ចាំអ៊ុតលទ្ធផលថាបានលេង World Cup ឬយ៉ាងណានៅថ្ងៃសុក្រនេះ
Neymar ហាក់ស្រក់ទឹកភ្នែកនៅកៅអីបម្រុងនៅចុងបញ្ចប់ នៃការប្រកួតបើកឆាកពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup 2022) របស់ប្រេស៊ីល ទល់នឹងក្រុមស៊ែប៊ី បន្ទាប់ពីត្រូវបានប្ដូរចេញដោយរបួសកជើង។

វេជ្ជបណ្ឌិតរបស់ក្រុមប្រេស៊ីលបានបញ្ជាក់ថា ខ្សែប្រយុទ្ធរូបនេះបានរងរបួស ហើយនឹងត្រូវពិនិត្យឡើងវិញនៅថ្ងៃសុក្រ។
កីឡាករវ័យ ៣០ ឆ្នាំរូបនេះ ត្រូវបានប្ដូរចេញនៅនាទី ៨០ នៃជ័យជម្នះ ២-០ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរពីសំណាក់កីឡាករ Nikola Milenkovic។ រួចគេបានអង្គុយបិទមុខពេលកំពុងទទួលការព្យាបាល ហើយរូបភាពបង្ហាញថា កជើងខាងស្ដាំហើមខ្លាំង។ ក្រុមនេះ នឹងប៉ះជាមួយស្វីស ក្នុងការប្រកួតពូល G ទី ២ របស់ពួកគេ នៅថ្ងៃច័ន្ទ។

វេជ្ជបណ្ឌិតរបស់ក្រុម លោក Rodrigo Lasmar បាននិយាយថា “ថ្ងៃស្អែក [ថ្ងៃសុក្រ] យើងនឹងមានការវាយតម្លៃថ្មីមួយ។ ឥឡូវនេះ យើងត្រូវរង់ចាំ យើងមិនអាចធ្វើការអត្ថាធិប្បាយមុនពេលកំណត់បានទេ”។
យ៉ាងណាមិញ លោក Tite គ្រូបង្វឹកសញ្ជាតិប្រេស៊ីលបានទទូចថា «យើងមានទំនុកចិត្តថា Neymar នឹងបន្តលេងនៅ World Cup»។

ខ្សែប្រយុទ្ធរបស់ក្លិប Paris St-Germain បានជួបបញ្ហារបួសជាច្រើនជាមួយនឹងជើងស្ដាំរបស់គេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
គេបានខកខានការប្រកួត Copa America ឆ្នាំ ២០១៩ បន្ទាប់ពីរងរបួសសរសៃចងនៅកជើងខាងស្ដាំ ហើយត្រូវអវត្តមានជាច្រើនសប្ដាហ៍ក្នុងឆ្នាំ ២០២១ ជាមួយនឹងរបួសស្រដៀងគ្នា។
Neymar ត្រូវបានគេប៉ះផ្ដួលរហូតដល់ពិន័យ ៩ ដង ក្នុងអំឡុងពេលប្រកួតជាមួយស៊ែប៊ី ដោយបានស៊ុតហ្វ្រីឃីក ៤ ដង ច្រើនជាងកីឡាករដទៃទៀតនៅ World Cup ឆ្នាំនេះមកទល់ពេលនេះ៕
ប្រភព ៖ BBC
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


