កីឡា
Esports កម្ពុជាប៉ះឥណ្ឌូនេស៊ី ថ្ងៃនេះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងឯកពិភពលោក
ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា Impunity Cambodia នឹងប្រកួតជាមួយក្រុមជម្រើសជាតិម្ចាស់ផ្ទះឥណ្ឌូនេស៊ី ថ្ងៃនេះក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក World Esports Championship 2022 រៀបចំដោយសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ (IESF) នៅកោះបាលី ចាប់ពីថ្ងៃទី៣ ដល់ទី១១ ខែធ្នូ ឆ្នាំ២០២២។
សម្រាប់ពេលវេលាប្រកួតមិនទាន់ច្បាស់ទេ ដោយសារត្រូវរង់ចាំលទ្ធផលនៃការប្រកួតរវាងក្រុមអាហ្សង់ទីន និងហ្វីលីពីន ហើយក្នុងចំណោមក្រុមពីរនេះត្រូវមានមួយត្រូវឡើងទៅជួបក្រុមម៉ាឡេស៊ី។

មុនឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមកម្ពុជាបានយកឈ្នះក្រុមណាមីប៊ី ដោយលទ្ធផល ២-០ និងបន្តឈ្នះក្រុមម៉ាឡេស៊ី ដោយលទ្ធផល ២-១ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្រិត Upper Bracket Final ដោយមានមេដាយសំរឹទ្ធក្នុងដៃស្រាប់ហើយ។

សម្រាប់ការប្រកួតថ្ងៃនេះ ប្រសិនបើក្រុមកម្ពុជាទទួលបានជ័យជម្នះលើក្រុមខ្លាំងឥណ្ឌូនេស៊ី នឹងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែប្រសិនបើចាញ់ក៏មិនទាន់អស់ឱកាសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដែរ។ ប្រសិនបើចាញ់ ក្រុមកម្ពុជានឹងធ្លាក់មកកម្រិត Lower Bracket Final ដែលត្រូវប្រកួតជាមួយក្រុមដែលស្ថិតនៅកម្រិតទៀត។
ចំពោះក្រុមម៉ាឡេស៊ី ដែលប្រកួតចាញ់កម្ពុជាបានធ្លាក់មកកម្រិត Lower Bracket Final ហើយបានប្រកួតឈ្នះក្រុមវៀតណាម ដូច្នេះក្រុមម៉ាឡេស៊ី ក៏កំពុងមានឱកាសឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលត្រូវត្រៀមប្រកួតជាមួយអាហ្សង់ទីន ឬហ្វីលីពីន។ ក្នុងចំណោមម៉ាឡេស៊ី អាហ្សង់ទីន និងហ្វីលីពីន ត្រូវមានមួយឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលត្រូវជួបក្រុមចាញ់រវាងកម្ពុជា និងឥណ្ឌូនេស៊ី។

សម្រាប់ព្រឹត្តិការណ៍ជើងឯកពិភពលោកមានក្រុមជម្រើសជាតិមកពីតំបន់ទ្វីបអាស៊ី អាហ្វ្រិក អាមេរិក និងអឺរ៉ុប។ យ៉ាងណាមិនមានក្រុមច្រើនចូលរួមប្រកួតឡើយ គឺមានតែ៨ក្រុមប៉ុណ្ណោះចូលរួមប្រកួត។

ចំពោះប្រាក់រង្វាន់សរុបចំនួន១សែនដុល្លារអាមេរិកដែលត្រូវបានបែងចែកទៅតាមចំណាត់ថ្នាក់ដូចខាងក្រោម៖
- ជើងឯក៖ ៥ម៉ឺនដុល្លារ
- លេខ២៖ ៣ម៉ឺនដុល្លារ
- លេខ៣៖ ២ម៉ឺនដុល្លាត
- ក្រុមចាប់ពីចំណាត់ថ្នាក់លេខ៤ដល់លេខ៨ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តដែរ។
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


