កីឡា
កម្ពុជា បង្ហាញបញ្ជីឈ្មោះកីឡាករសល់ពីជម្រុះដំណាក់កាលទី៤ ត្រៀមទៅប្រកួតជើងឯកប្រចាំទ្វីប
ភាគីកម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករក្នុងក្រុមជម្រើសជាតិកម្ពុជា ក្រោមអាយុ១៩ឆ្នាំ (U19) ដែលសល់ពីការជម្រុះក្នុងដំណាក់កាលទី៤ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ពានរង្វាន់យុវជនក្រោមអាយុ១៩ឆ្នាំប្រចាំទ្វីប AFC U-19 Championship 2020 ដែលសហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC) សម្រេចលើកពេលប្រកួតទៅខែមីនា ឆ្នាំ២០២១ខាងមុខ។

នៅព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករ ដែលនៅសល់ឈ្មោះ ៣៤នាក់ចុងក្រោយ មុនបន្តជម្រុះយកតែ២៣នាក់ប៉ុណ្ណោះ ដើម្បីឡើយយន្តហោះទៅកាន់ប្រទេសអ៊ូបេគីស្ថាន។ កីឡាករទាំង៣៤រូបនោះ មាន កយ សាលីម, ទូត សារ៉ូត, រ៉េត លីហេង, រី លាភផេង, ធី លៀង, អ៊ាន ពិសី, ជូ ស៊ីនទី, ជា សុខម៉េង, តាំង ប៊ុនឆៃ, ហេង សុវណ្ណបញ្ញា, សៅ វ៉ៃហ្វី, ថា ច័ន្ទឬទ្ធី, លឹម អារុណរ៉េយមិន, សឿត ណាវ៉ា, ជុង មករា, លី ម៉ាឯល, សៀង ចន្ធា, ស្រ៊ី ពិសិទ្ធ,ញឹម លីហួរ, វុធ តុលា, អាត អូនតូច, ចាន់ សារ៉ាពេជ្រ, គង់ ភ័ត្រា, ស រតនា, វឿន វ៉ា, ប៊ុនធឿន ប៊ុនណារ៉ុង, សៀន សុភ័ត្រា, សារ ទី, លឹម ពិសុទ្ធ, រស់ ដារ៉ាពេជ្រ, ឆាន់ ប៊ុនមី, មិន រតនៈ, ចាន់ សុភា និងកែវ ឧត្តម។

តាមគម្រោងការប្រកួតនេះ គ្រោងរៀបចំឡើងពីថ្ងៃទី១៤ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ប៉ុន្តែដោយសារបញ្ហាជំងឺកូវីដ-១៩ ទើប AFC សម្រេចលើកទៅរៀបចំនៅថ្ងៃទី៣ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ក្នុងទីក្រុងTashkent,Olmaliq,Namangan នៅប្រទេសអ៊ូបេគីស្ថាន។ ក្រុមយុវជនក្រោមអាយុ១៩ឆ្នាំរបស់កម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមម្ចាស់ផ្ទះអ៊ូបេគីស្ថាន, អ៊ីរ៉ង់ និង ឥណ្ឌូណេស៊ី។ ក្រៅតែពីពូលរបស់កម្ពុជា ពូលដទៃទៀតមានដូចជា ពូល B មាន កូរ៉េខាងត្បូង, ជប៉ុន, អ៊ីរ៉ាក់ និងបារ៉ែន ពូល C អារ៉ាបប៊ីតសាវឌីត, អូស្ត្រាលី, វៀតណាម និងឡាវ និងពូល D កាតា, តាជីគីស្ថាន, ម៉ាឡេស៊ី និងយេម៉ែន។

លោក Gyotoku Koji គ្រូបង្វឹកក្រុមយុវជនអាយុក្រោម១៩ឆ្នាំកម្ពុជា ធ្លាប់បានលើកឡើងថា៖«កម្ពុជា អាចជួបការលំបាកច្រើន ព្រោះកម្ពុជា ស្ថិតនៅកម្រិតក្រោមគេក្នុងពូល ម្យ៉ាងកម្ពុជា មិនធ្លាប់មានបទពិសោធន៍ចូលរួមពីមុន ដែលជារឿងដ៏ពិបាកសម្រាប់ក្រុម ក្នុងការត្រូវប្រកួតជាមួយក្រុម U19 ឥណ្ឌូណេស៊ី អ៊ូបេគីស្ថាន និងក្រុមចំណាត់ថ្នាក់លេខ២ នៅអាស៊ី គឺក្រុម U19 អ៊ីរ៉ង់ ដែលសុទ្ធតែជាក្រុមខ្លាំង និងមានអនុភាពជាងយើង»។ ម្យ៉ាងលោកក៏មានការបារម្ភខ្លាំង ចំពោះកីឡាករក្រោយសម្រាករយៈពេលយូរ ដោយសារវិបត្តិជំងឺកូវីដ-១៩ ដូចជាកម្លាំង និងស្មារតីរបស់កីឡាករម្នាក់ៗដែលងាយនឹងជួបបញ្ហា ប្រសិនបើការប្រមូលផ្ដុំមិនបានល្អ។
សូមបញ្ជាក់ថា នេះគឺកៅអីឡើងទៅជុំផ្ដាច់ព្រ័ត្រ ជាលើកទី៤ ក្នុងប្រវត្តិសាស្ត្ររយៈពេល ៤៥ឆ្នាំចុងក្រោយ សម្រាប់ U-19 កម្ពុជា ខណៈការបង្ហាញខ្លួន៣ដងកន្លងមកគឺនៅឆ្នាំ១៩៦៣, លើកទី២ នៅឆ្នាំ១៩៧២ និងលើកទី៣ នៅឆ្នាំ១៩៧៤ ហើយគេហៅពានរង្វាន់នេះពានយុវជនអាស៊ី «AFC Youth Championship»៕
អត្ថបទ៖ ម៉េង ហួរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


