Connect with us

កីឡា

ប្រាក់​រង្វាន់​ជិត ៤​ ពាន់​លាន​រៀល​ ប្រគល់ដល់​ជយលាភី​​មេដាយ​​ស៊ី​ហ្គេម

បានផុស

នៅ

សម្ដេច​ពិជ័យ​សេនា ទៀ​ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការជាតិរៀបចំ​ការ​​ប្រកួតកីឡាស៊ីហ្គេម​លើក​ទី​៣២ ឆ្នាំ២០២៣ បានប្រគល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ប្រមាណ​ជិត ៤​ពាន់​លាន​រៀល​(៣,៤៥៨,២០០,០០០​រៀល) របស់​រដ្ឋាភិបាល​ដល់​ជយ​លាភី​មេដាយ​ និង​គ្រូ​បង្វឹក ​គ្រូ​ជំនួយ​ពី​ការ​ចូល​រួម​ប្រកួត​កីឡា ស៊ីហ្គេម​លើក​ទី​៣១ ឆ្នាំ​២០២២ កាល​ពី​ថ្ងៃ​ទី​១២-២៣ ខែ​ឧសភា នៅ​ប្រទេស​វៀតណាម។

ការ​ប្រគល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​​ស៊ីហ្គេម បាន​ធ្វើ​ឡើង​នៅ​ទី​ស្ដីការ​ក្រសួង​ការពារ​ជាតិ ដោយ​ក្នុង​នោះតាម​អនុក្រឹត្យ​រាជ​រដ្ឋាភិបាល អ្នក​ដែល​ទទួល​បាន​មេដាយ​មាស១ គ្រឿង (១វិញ្ញាសា) បាន​ប្រាក់​រង្វាន់ ៤០លានរៀល, មេដាយ​ប្រាក់ ១គ្រឿង​ទទួល​បាន ៣០លានរៀល  និង​មេដាយ​សំរឹទ្ធ​ ១គ្រឿង​ទទួល​បាន ១៦លានរៀល។

ដោយ​ឡែក​គ្រូ​បង្វឹក​ទទួល​បាន​ប្រាក់​រង្វាន់ ១០០% ស្មើ​​កម្រិត​មេដាយ​ខ្ពស់​ជាងគេ ចំណែក​ឯ​គ្រូ​ជំនួយ​វិញ​ទទួល​បាន ៧០%​នៃ​មេដាយ​ដែល​អត្តពលិក​របស់​ខ្លួន​ដណ្ដើម​បាន។

សម្ដេច​ពិជ័យ​សេនាបាន​បញ្ជាក់​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រាជ​រដ្ឋាភិបាល​បាន​ធ្វើ​ការ​វិនិយោគ​លើ​វិស័យ​កីឡា​កាន់​តែ​ច្រើន​ឡើង​​ៗ។

គួរ​បញ្ជាក់​​ថា កម្ពុជា​ដណ្ដើម​បាន​មេដាយ​ពី​កីឡា​ស៊ីហ្គេម​លើក​ទី៣១ ឆ្នាំ​២០២២ នៅ​ទីក្រុង​ហាណូយប្រទេស​វៀតណាម លើ ​១៥ ប្រភេទ​កីឡា ក្នុង​នោះមេដាយ​មាស ៩ គ្រឿង ប្រាក់ ១៣គ្រឿង  និងសំរឹទ្ធ ៤១ គ្រឿង៕

​ដោយ៖​ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម