Connect with us

កីឡា

សៀង ចន្ធា ស៊ុត១​គ្រាប់ ខណៈ​ កម្ពុជា ចាញ់ ថៃ ៣-១

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​កម្ពុជា​បាន​ចាញ់​ម្ចាស់​ផ្ទះ​ថៃ ដោយ​លទ្ធផល ១​-៣ សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល A នៃ​ពាន​រង្វាន់ AFF Championship ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​នៅ​វគ្គ​ទី១ ម្ចាស់​ផ្ទះ​ថៃ​បាន​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​តាំង​ពី​ដើម​វគ្គ​រហូត​ដល់​ចប់​៤៥​នាទី ប៉ុន្តែ​មិន​មាន​ឱកាស​ស៊ុត​គ្រោះ​ថ្នាក់​​ខ្លាំង​ទេ។ ចំណែក​ម្ចាស់​ផ្ទះ​កម្ពុជា​​សហការ​​គ្នា​បាន​ល្អ​ក្នុង​ការ​ការពារ ហើយ​ក៏​វាយ​បក​ទៅ​លើ​តំបន់​គ្រោះ​ថ្នាក់​របស់​ថៃ​ច្រើន​ដែរ។ យ៉ាង​ណា​គ្រាប់​បាល់​កើត​មាន​ឡើង​១​គ្រាប់​នៅ​នាទី​៤៥+១ ដោយ​ថៃ​ទទួល​បាន​បាល់​ពិន័យ​១១​ម៉ែត្រ ហើយ​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា Dangda ស៊ុត​បាន​សម្រេច​ដោយ​អ្នក​ចាំទី កែវ សុខសិលា មិន​អាច​សង្គ្រោះ​បាន​ទេ។

ការ​ប្រកួត​វគ្គ​ទី២ ​ថៃ​នៅ​តែ​បន្ត​ដាក់​សម្ពាធ​ខ្លាំង​លើ​ភ្ញៀវ​កម្ពុជា ពី​ព្រោះ​​ត្រូវ​ការ​គ្រាប់​បាល់​ច្រើន​ដើម្បី​ប្រជែង​លើ​កំពូល​តារាង។ ការ​ដាក់​សម្ពាធ​នេះ​ធ្វើ​ឲ្យ​ថៃ​រក​គ្រាប់​​បាន១​គ្រាប់​ទៀត​នៅ​នាទី​៥០ ដោយ​ Purisay ដើម្បី​នាំ​មុខ ២-១ នៅ​ពេល​កម្ពុជា​ចន្លោះ​ប្រហោង​តំបន់​ការពារ​ជាង​វគ្គ​ទី១​ ដោយសារ​ត្រូវ​ការ​គ្រាប់​​បាល់ ដូច្នេះ​ត្រូវ​ការវាយ​សម្រុកលើ​ថៃ​វិញ។

ទោះ​បី​ជា​យ៉ាង​ណា ការ​ការពារ និង​​វាយ​បក​របស់​កម្ពុជា​អាច​​បំបែក​ពង់​មាន់​ថៃ​នៅ​នាទី​៦៨ ដោយ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង សៀង ចន្ធា ញាក់​ខ្សែ​ការពារ​របស់​ថៃ និង​ស៊ុត​បំប៉ោង​សំណាញ់​​បាន​សម្រេច​ដើម្បី​តាម​ពី​ក្រោយ ២-១។ ​នៅ​ចុង​វគ្គ​ទី​២ ពោល​គឺ​នាទី៩០ Dangda រក​បាន​គ្រាប់​​បាល់ទី​ពីរ​របស់​ខ្លួន និង​ជា​គ្រាប់​បាល់​ទី​៣​របស់​ថៃ ក្នុង​ការ​យក​ឈ្នះ​កម្ពុជា ដោយ​លទ្ធផល ៣-១។

តារាង​ចំណាត់​ថ្នាក់​ពូល A

  • ថៃ មាន​​១០​ពិន្ទុ (ឈ្នះ៣ ស្មើ១) ឡើង​វគ្គ​៤​ក្រុម​
  • ឥណ្ឌូនេស៊ី មាន​១០​ពិន្ទុ (ឈ្នះ៣ ស្មើ​១) ឡើង​វគ្គ​៤​ក្រុម
  • កម្ពុជា មាន​៦​ពិន្ទុ (ឈ្នះ២ ចាញ់​២) អស់​ឱកាស
  • ហ្វីលីពីន មាន​៣​ពិន្ទុ (ឈ្នះ១ ចាញ់​៣) អស់​ឱកាស
  • ព្រុយណេ មាន​សូន្យពិន្ទុ (ចាញ់​ទាំង​៤​ប្រកួត) អស់​ឱកាស

អត្ថបទ៖ វីរបុត្រ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម