កីឡា
លោក Conor និយាយពីការនាំចូលកីឡាករថ្មី ២រូបមកកាន់ព្រះខ័នរាជស្វាយរៀង
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ត្រឹមរយៈពេល ២ថ្ងៃនេះ បានប្រកាសពីការនាំចូលកីឡាករថ្មីចំនួន ២រូប ដើម្បីត្រៀមសម្រាប់រដូវកាលថ្មីនៃលីគកំពូលកម្ពុជា។

កីឡាករទាំងពីររូបនេះ ត្រូវបានស្គាល់យ៉ាងច្បាស់ដ្បិតធ្លាប់ជាសមាជិកនៃក្រុមជម្រើសជាតិកម្ពុជា នោះគឺកីឡាករ សេត រ៉ូស៊ីប ខ្សែការពារស្វាបឆ្វេង ផ្ទេរមកពីក្លិបបឹងកេត និងម្នាក់ទៀតកីឡាករកូនកាត់ខ្មែរ-បារាំង គួច ដានី ដែលផ្ទេរមកពីក្លិបណាហ្គាវើលដ៍។

ជាមួយនឹងការនាំចូលកីឡាករថ្មីនេះ លោក Conor Nestor បានឱ្យ កម្ពុជាថ្មី ដឹងថា «យើងរីករាយក្នុងការចុះហត្ថលេខាលើដានី និងរ៉ូស៊ីប ពួកគេគឺជាកីឡាករដែលបានបង្ហាញឱ្យឃើញពីការធ្លាប់ឈ្នះពានលីគ និងលេងឱ្យក្រុមជម្រើសជាតិ។ ពួកគេនាំមកនូវគុណភាព និងបទពិសោធន៍កាន់តែច្រើនដល់ក្រុមរបស់យើង។»

គ្រូបង្វឹកសញ្ជាតិអៀរឡង់ខាងជើងរូបនេះ បាននិយាយពី សេត រ៉ូស៊ីប ទៀតផងដែរថា «ជាមួយនឹងសេត រ៉ូស៊ីប ខ្ញុំជឿថា ការពារឆ្វេងគឺជាទីតាំងដ៏ល្អបំផុតរបស់គាត់ ប៉ុន្តែយើងក៏ចូលចិត្តគាត់ដែរនៅពេលដែល Felix Dalmas ដាក់គាត់ឱ្យលេងនៅស្លាបស្តាំសម្រាប់ជម្រើសជាតិកម្ពុជា។ គាត់គឺជាជម្រើសមួយនៅក្នុងមុខតំណែងទាំងពីរសម្រាប់ពួកយើង។»
«ដានី គឺជាកីឡាករកំពូលម្នាក់ ហើយគាត់បានផ្តល់ឱ្យយើងនូវអ្វីដែលខុសប្លែកពីអ្វីដែលយើងមាននៅក្នុងខ្សែបម្រើរួចហើយ។ គាត់មានសមត្ថភាពក្នុងការបញ្ជូនបាល់ (Assists) និងស៊ុតបញ្ចូលទីពីតំបន់បម្រើ។» លោក Conor និយាយបន្ថែមអំពី ដានី។

លោក Conor Nestor ក៏បានបង្ហើបឱ្យដឹងទៀតផងដែរថា ព្រះខ័នរាជស្វាយរៀង ក៏មានគម្រោងក្នុងការនាំចូលកីឡាករបន្ថែមផងដែរ ប៉ុន្តែលោកសូមរក្សាសិទ្ធិមិនបញ្ចេញឈ្មោះកីឡាករចំៗ។

សូមរំលឹកថា ព្រះខ័នរាជស្វាយរៀង កាលពីរដូវកាលមុននៃលីគកំពូលកម្ពុជា បញ្ចប់ទៅដោយឈរនៅលេខ៣ ក្រោយប្រកួត ២៧ដង ឈ្នះ ១៥ដង ស្មើ៤ និងចាញ់៨ដង មាន ៤៩ពិន្ទុ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១០ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


