កីឡា
ក្រុមសីដក់ក្រសួងការពារជាតិ នៅតែរក្សាតំណែងជើងឯកថ្នាក់ជាតិដដែល
ក្រុមកីឡាសីដក់ក្រសួងការពារជាតិ និងក្លិបសីដក់មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ នៅតែរក្សាតំណែងជើងឯកថ្នាក់ជាតិដដែល នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសីដក់ជើងឯកថ្នាក់ជាតិឆ្នាំ២០២០ រៀបចំឡើងដោយសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា ដោយគាំទ្រថវិការបស់ក្រសួងអប់រំយុវជន និងកីឡា។

ការប្រកួតសីដក់ជើងឯកថ្នាក់ជាតិ នៅវិមាននៃពហុកីឡដ្ឋានជាតីអូឡាំពិក បានបញ្ចប់និងធ្វើពិធីបិទជាផ្លូវការ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា លោក ម៉ិល កាដូ អគ្គនាយករងកីឡាតំណាងឲ្យលោក អ៊ុក សិទ្ធិជាតិអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា។ ឆ្លងកាត់ការប្រកួតរយៈពេល៣ថ្ងៃ ក្រុមកីឡាសីដក់ក្រសួងការពារជាតិ និងក្រុមក្លិបសីដក់មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដណ្តើមបានមេដាយច្រើនជាងគេ ក្នុងនោះក្រុមកីឡាសីដក់ក្រសួងការពារជាតិ ទទួលបានមេដាយមាស១ មេដាយប្រាក់២គ្រឿង និងសំរិទ្ធ១គ្រឿង។ ចំពោះក្រុមកីឡាសីដក់មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ទទួលបានមេដាយមាស១ មេដាយប្រាក់១គ្រឿង និងសំរិទ្ធ១គ្រឿង ហើយក្រុមកីឡាសីដក់ក្រសួងមហាផ្ទៃទទួលបានមេដាយមាស១ និងក្រុមកីឡាសីដក់ដេអិនទទួលបានសំរិទ្ធ១ គ្រឿង។


ចំណែកវិញ្ញាសាក្រុមបុរស៣នាក់ ទល់៣នាក់ ចំណាត់ថ្នាក់មេដាយមាស បានលើក្រសួង ការពារជាតិ មេដាយប្រាក់បានលើមជ្ឈមណ្ឌល ខ.ភ.ម និងមេដាយសំរិទ្ធបានលើក្លិបដេអិន។

វិញ្ញាសាក្រុមបុរស ២នាក់ ទល់ ២នាក់មេដាយ មាសបានលើក្រសួងមហាផ្ទៃ មេដាយប្រាក់បានលើក្រសួងការពារជាតិ និងមេដាយសំរិទ្ធបានលើមជ្ឈមណ្ឌលកីឡាខ.ភ.ម។ ដោយឡែកវិញ្ញាសាក្រុមនារី ២នាក់ ទល់ ២នាក់ មេដាយមាសបានលើមជ្ឈមណ្ឌលកីឡា ខ.ភ.ម. មេដាយប្រាក់បានលើក្រសួងការពារជាតិ(២) មេដាយសំរិទ្ធបានលើក្រសួងការពារជាតិ(១)៕
អត្ថបទ៖ វិសិទ្ធ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


