កីឡា
សហព័ន្ធកីឡាសីដក់ប្រមូលផ្ដុំជម្រើសជាតិនៅមរកតេជោ ទាំងគ្រូ និងសិស្សមានសរុប ២៤នាក់
សហព័ន្ធកីឡាជាតិទាំង ៤០បានប្រមូលផ្ដុំហ្វឹកហាត់ហើយ ខណៈប្រភេទកីឡាសីដក់វិញនោះគឺហ្វឹកហាត់នៅឯពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានគ្រូ និងសិស្សសរុប ២៤នាក់ចូលជំរុំហាត់ពង្រឹងសមត្ថភាពឈានឆ្ពោះទៅចូលរួមការប្រកួតកីឡាអាស៊ី Asian Games ។

ទិដ្ឋភាពប្រមូលផ្ដុំហ្វឹកហាត់
នេះបើតាមការឲ្យដឹងពីកញ្ញា សួង ចាន់តូរ៉ាទី អគ្គលេខាធិការសហព័ន្ធថា ក្រុមជម្រើសជាតិកីឡាសីដក់កម្ពុជាគឺប្រមូលផ្ដុំហ្វឹកហាត់នៅឯពហុកីឡដ្ឋានជាតិមរតកតេជោ និងដំណើរការហ្វឹកហាត់បានប៉ុន្មានថ្ងៃមកហើយ។ ឆ្នាំនេះគឺការប្រមូលផ្ដុំមានកីឡាករ ១៤នាក់ និងកីឡាការិនី ៨នាក់។ ចំពោះគ្រូបង្វឹកគឺមាន ៤នាក់ បុរស ២ នារី ២ ផងដែរ។
ការប្រមូលផ្ដុំនេះផងដែរគឺត្រៀមចូលរួមព្រឹត្តិការណ៍កីឡាអាស៊ី Asian Games នៅប្រទេសជប៉ុន ដែលជាកម្មវិធីធំសម្រាប់សហព័ន្ធ និងត្រៀមការប្រកួតកម្រិតអន្តរជាតិមួយចំនួនទៀតដែលតាមរយៈការអញ្ចើញពីបណ្ដាប្រទេសជាម្ចាស់ផ្ទះផ្សេងៗ។

ទិដ្ឋភាពប្រមូលផ្ដុំហ្វឹកហាត់
បញ្ជាក់ដែរថា តាមគោលការណ៍របស់ក្រសួងអប់រំ សម្រាប់ឆ្នាំ២០២៦ នេះមាន ៤០សហព័ន្ធកីឡាជាតិ និង ១ប្រភេទកីឡាជនពិការផងដែរដែលត្រូវប្រមូលផ្ដុំហ្វឹកហាត់ពង្រឹងសមត្ថភាពត្រៀមការប្រកួតអន្តរជាតិជាច្រើន។ ចំពោះសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា ក៏ជាប្រភេទកីឡាមួយក្នុងចំណោមទាំង ៤០ដែលក្រសួងប្រមូលផ្ដុំផងដែរ៕



កីឡាសីដក់
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


