កីឡា
ការចាប់ផ្ដើមអាជីពជាគ្រូរបស់ Lampard មិនទាន់បានល្អ ខណៈត្រូវក្លិបបណ្ដេញចេញ ២ ដង
ក្លិប Everton បានបណ្ដេញអ្នកចាត់ការ លោក Frank Lampard ចេញពីតំណែង បន្ទាប់ពីដឹកនាំបានតិចជាង ១ ឆ្នាំ នៅ Goodison Park។

ការបរាជ័យក្រោមថ្វីដៃក្រុម West Ham United កាលពីថ្ងៃសៅរ៍ គឺជាការចាញ់លើកទី ៩ របស់ Everton ក្នុង ១២ ប្រកួត នៅក្របខណ្ឌ Premier League។ ពួកគេឈរនៅលេខរៀងទី ២ រាប់ពីបាតតារាងមកវិញ ដោយមាន ១៥ ពិន្ទុ ពីការប្រកួតចំនួន ២០ លើក នៅពីលើក្រុម Southampton ដោយខុសគ្នាលើចំនួនគ្រាប់បាល់។
អតីតខ្សែបម្រើជម្រើសជាតិអង់គ្លេស Lampard វ័យ ៤៤ ឆ្នាំ បានជំនួសតំណែង Rafael Benitez ក្នុងខែមករា ឆ្នាំ ២០២២ ជាមួយនឹងក្រុមឈរនៅលេខ ១៦ ក្នុងតារាង ហើយបានជួយ Everton ជៀសផុតពីការកាត់ចោល។

ការបណ្ដេញចេញបែបនេះ ហាក់បានសេចក្ដីថា លោក Frank Lampard នៅមិនទាន់ជោគជ័យក្នុងអាជីពជាគ្រូនៅឡើយទេ ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស ដ្បិតលោកធ្លាប់ត្រូវបានបណ្ដេញចេញម្ដងហើយ កាលពីដឹកនាំ Chelsea អំឡុងឆ្នាំ ២០១៩-២០២១។ នៅឆ្នាំ ២០២២ លោកបានចូលមកដឹកនាំ Everton ទៀត ប៉ុន្តែខ្វះ ៧ ថ្ងៃទៀតគ្រប់ ១ ឆ្នាំ លោកក៏ត្រូវបានបណ្ដេញចេញដោយក្លិប Everton ផងដែរ។
Lampard បានឈ្នះតែ ១២ ប្រកួត ក្នុងចំណោម ៤៤ ប្រកួតរបស់លោក នៅក្នុងការប្រកួតទាំងអស់ ដែលជាភាគរយឈ្នះ ២៧.២៧ ដែលអាក្រក់ជាងកំណត់ត្រារបស់លោក នៅ Derby (៤២.១%) និង Chelsea (៥២.៤%)៕
ប្រភព ៖ bbc.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


