កីឡា
ទ្រង់ទ្រាយធំ ព្រះខ័នរាជស្វាយរៀងនាំចូលសមាជិកថ្មី៨រូប
ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបាននិងកំពុងផ្លាស់ប្តូរកីឡាករថ្មីចូលច្រើនគួរឲ្យកត់សំគាល់ដើម្បីត្រៀមរដូវកាលថ្មី។ រហូតដល់ពេលនេះ ក្លឹបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងបាននាំចូលចំណូលថ្មីចំនួន៨រូបគឺកីឡាករខ្មែរ៦រូប និងបរទេស២រូប។

សម្រាប់សមាជិកថ្មីទាំង៨រូបនោះគឺខ្សែប្រយុទ្ធ៣រូប បម្រើ៣រូប ការពារ១រូប និងអ្នកចាំទី១រូបដែលមើលទៅសុទ្ធតែកីឡាករល្អគួរឲ្យចាប់អារម្មណ៍។

កីឡាករ សេត រ៉ូស៊ីប ជាខ្សែបម្រើការពារផ្ទេរមកពីក្លឹប បឹងកេត។ រូបគេមានបទពិសោធច្រើនក្នងលីគកំពូលកម្ពុជាដែលធ្លាប់លេងនៅ ណាហ្គាវើលដ៍ពីឆ្នាំ ២០១៤-២០១៦ និងបឹងកេតពីឆ្នាំ២០១៦-២០២២ មុនពេលផ្លាស់ចូលព្រះខ័នរាជស្វាយរៀងនៅរដូវកាល២០២៣-២៤។

កីឡាករ គួច ដានី អាយុ៣២ឆ្នាំជាខ្សែបម្រើផ្ទេរមកពីក្លឹបណាហ្គាវើល។ កីឡាករខ្មែរ-បារាំងរូបនេះមានពិសោធច្រើនណាស់នៅក្នុងលីគកំពូលកម្ពុជាពីឆ្នាំ២០១៣ដល់២០២២ ក្នុងនោះធ្លាប់លេងឲ្យភ្នំពេញក្រោនពីរលើក បៀបប្រាយយូណាយធីត ត្រាយអាស៊ី ស៊ីម៉ាក់ អង្គរថាយហ្គឺរ និងណាហ្គាវើល មុនពេលផ្លាស់ចូលព្រះខ័នរាជស្វាយរៀង។

កីឡាករ ណារ៉ុង កក្កដា ខ្សែប្រយុទ្ធវ័យក្មេងអាយុ២៣ឆ្នាំដែលបានផ្ទេរមកពីក្លឹបក្រសួងការពារជាតិ។ ព្រះខ័នរាជស្វាយរៀងជាក្លឹបអាជីពទី២របស់ខ្សែប្រយុទ្ធរូបនេះ បន្ទាប់ពីក្លឹបទី១ក្រសួងការពារជាតិពីឆ្នាំ២០១៨-២០២៣។

កីឡាករ វីរៈ ដារ៉ា ជាអ្នកចាំទីដែលព្រះខ័នរាជស្វាយរៀងខ្ចីជើងមកក្លឹបវិសាខាសម្រាប់រដូវកាលនេះ។ រូបគេថ្វីបើនៅវ័យក្មេង ប៉ុន្តែក៏មានបទពិសោធច្រើនក្នុងការបង្ហាញខ្លួនក្នុងលីគ និងអន្តរជាតិ ដោយរូបគេធ្លាប់ជាអតីតយុវជនជម្រើសជាតិកម្ពុជាសាលាបាល់ទាត់ជាតិបាទី ក្រុមខេត្តព្រៃវែង មុនពេលផ្លាស់មកក្លឹបវិសាខា នៅឆ្នាំ២០២១ ហើយឆ្នាំ២០២៣នេះត្រូវបានខ្ចីជើងចូលព្រះខ័នរាជស្វាយរៀង។

កីឡាករ ធារី ចន្ថាប៊ីន អាយុ៣១ឆ្នាំជាខ្សែការពារដែលមានបទពិសោធច្រើនទាំងក្នុងលីគកំពូលកម្ពុជា និងក្រៅប្រទេស។ រូបគេធ្លាប់លេងនៅភ្នំពេញក្រោនពីឆ្នាំ២០១២-២០១៦, ក្លឹបម៉ាឡេស៊ី Terrangganu និង Perak ពីឆ្នាំ២០១៨-២០២០ និងវិលចូលកម្ពុជាវិញគឺ វិសាខា ពឆ្នាំ២០២១-២២ មុនពេលផ្លាស់ទៅព្រះខ័នរាជស្វាយរៀង ២០២៣-២៤។

Gabriel Silva Costa ជាកីឡាករប្រេស៊ីលលេងក្នុងតំណែងប្រយុទ្ធទើបចូលព្រះខ័នរាជស្វាយរៀងក្នុងរដូវកាលថ្មីនេះទេ ប៉ុន្តែនេះជារដូវកាលទី២នៅក្នុងលីគកំពូលកម្ពុជា បន្ទាប់ពីរដូវកាល២០២២លេងឲ្យក្លឹបអង្គរថាយហ្គឺររកបាន១៣គ្រាប់។

Iago Fernandes ក៏ជាកីឡាករប្រេស៊ីលលេងក្នុងតំណែងបម្រើប្រយុទ្ធទើបចូលព្រះខ័នរាជស្វាយរៀងក្នុងរដូវកាលថ្មីនេះដែរ ខណៈឆ្នាំ២០២២កន្លងទៅជារដូវកាលដំបូងនៅលីគកំពូលកម្ពុជា រូបគេរកបាន៦គ្រាប់ឲ្យអង្គរថាយហ្គឺរ។

កីឡាករ Nick Taylor ជាខ្សែប្រយុទ្ធថ្មីបំផុតដែលព្រះខ័នរាជស្វាយរៀងទើបប្រកាសជាផ្លូវការកាលពីល្ងាចថ្ងៃទី៣ ខែកុម្ភៈ។ ព្រះខ័នរាជស្វាយរៀងជាក្លឹបលីគកំពូលដំបូងសម្រាប់កីឡាករខ្មែរ-អាមេរិករូបនេះ បន្ទាប់ពីរូបគេបានលេងឲ្យក្លឹប Orlando City B រដូវកាល២០២២ ស្ថិតក្នុងក្របខណ្ឌលីគ MLS Next Pro របស់សហរដ្ឋអាមេរិក។ រូបគេត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជា និងទទួលបានឱកាសលេងកម្រិតអាជីពក្នុងលីគកំពូលកម្ពុជាតែម្តង៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


