កីឡា
លោក Troussier ទទួលបានប្រាក់ខែ៦ម៉ឺនដុល្លារដឹកនាំវៀតណាម និង U23 មកស៊ីហ្គេមកម្ពុជា
សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានឈានដល់កិច្ចព្រមព្រៀងជាមួយបុរសជនជាតិបារាំងលោក Philippe Troussier ដើម្បីដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម និង U23 រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។

តាមការគ្រោងទុក បុរសញ្ជាតិបារាំងនឹងធ្វើដំណើរមកប្រទេសវៀតណាមនាថ្ងៃទី២៦ ខែកុម្ភៈខាងមុខនេះដើម្បីចុះកុងត្រាជាផ្លូវការ។ ការតែងតាំងគ្រូបង្គោលថ្មីនេះធ្វើឡើងមួយខែមុនពេលក្រុមជម្រើសជាតិវៀតណាមត្រូវកោះហៅចូលជំរំហ្វឹកហាត់ និងប្រកួតមិត្តភាពក្នុងថ្ងៃ FIFA Day នាខែមីនាខាងមុខ។
ឆ្នាំនេះ លោក Troussier មានកាតព្វកិច្ចដឹកនាំក្រុមវៀតណាមទាំងឈុតធំ និង U23 ក្នុងនោះដាក់គោលដៅរក្សាតំណែងមេដាយមាសស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជានាខែឧសភា និងចូលរួមប្រកួត Asian Cup។ លោកក៏មានមហិច្ឆតាដឹកនាំវៀតណាមឆ្ពោះ FIFA World Cup ឆ្នាំ២០២៦ ដែលមានកៅអីដល់៤៨ ស្របពេលតំបន់អាស៊ីទទួលបានជាង៨កៅអីឡើងទៅប្រកួតជុំផ្តាច់ព្រ័ត្រ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវៀតណាមបានឲ្យដឹង លោក Troussier នឹងទទួលបានប្រាក់ខែ៦ម៉ឺនដុល្លារអាមេរិក ក្នុងមួយៗខែ ដែលខ្ពស់ជាងតិចតួចលើអតីតគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង Park Hang-seo។

បុរសវ័យ៦៨ឆ្នាំមានបទពិសោធច្រើននៅតំបន់អាហ្វ្រិកក្នុងនោះធ្លាប់ដឹកនាំជម្រើសជាតិ កូតឌីវ័រ នីហ្សេរីយ៉ា អាហ្វ្រិកខាងត្បូង និងប៊ូគីណាហ្វាសូ។ លោកធ្លាប់ដឹកនាំអាហ្វ្រិកខាងត្បូងប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក FIFA World Cup ជុំផ្តាច់ព្រ័ត្រ ឆ្នាំ១៩៩៨។ លោកធ្លាប់ជាគ្រូបង្គោលជប៉ុនពីឆ្នាំ១៩៩៨ដល់២០០០ និងជួយឲ្យជប៉ុនឈ្នះជើងឯក AFC Asian Cup ឆ្នាំ២០០០៕
ប្រែសម្រួល៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៥ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


