កីឡា
គ្រូថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម មានប្រវត្តិមិនធម្មតា!
សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានប្រកាសជាផ្លូវការ នូវការតែងតាំងបុរសជនជាតិបារាំងអាយុ៦៧ឆ្នាំឈ្មោះ Philippe Trussier ជាគ្រូបង្វឹកក្រុមឈុតធំ និងជម្រើសជាតិ U-23 វៀតណាមរយៈពេល៤ឆ្នាំ ហើយលោកបានដាក់គោលដៅរក្សាតំណែងមេដាយមាសស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាទៀតផង។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវៀតណាមបានឲ្យដឹង លោក Troussier នឹងទទួលបានប្រាក់ខែ៦ម៉ឺនដុល្លារអាមេរិក ពោលគឺខ្ពស់ជាងតិចតួចលើអតីតគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង Park Hang-seo។
លោក Trussier មានបេសកកម្មសំខាន់ក្នុងការដឹកនាំវៀតណាម ហើយនឹងចាប់ផ្តើមការងារជាមួយក្រុមឈុតធំនៅថ្ងៃ FIFA Day ក្នុងខែមីនា រួមទាំងក្រុមអាយុក្រោម២៣ឆ្នាំ ត្រៀមសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសកម្ពុជា។

Troussier ធ្លាប់ដឹកនាំក្រុមជម្រើសជាតិកូតឌីវ័រ ប៊ូគីណាហ្វាសូ នីហ្សេរីយ៉ា អាហ្វ្រិកខាងត្បូង ជប៉ុន និងកាតា។ គាត់បានដឹកនាំអាហ្រ្វិកខាងត្បូង ឡើងទៅកាន់វគ្គចែកពូលនៅព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ១៩៩៨ ក្នុងប្រទេសបារាំង និងដឹកនាំជប៉ុនឡើងដល់វគ្គ១៦ក្រុមចុងក្រោយនៅ FIFA World Cup ឆ្នាំ២០០២ ដែលជប៉ុន និងកូរ៉េខាងត្បូង ធ្វើជាសហម្ចាស់ផ្ទះ។

លោក Troussier ក៏បានឈ្នះពានរង្វាន់ AFC Asian Cup ឆ្នាំ២០០០ជាមួយប្រទេសជប៉ុនផងដែរ ហើយបានដឹកនាំក្រុម U20 របស់ប្រទេសនេះ ឲ្យទទួលបានចំណាត់ថ្នាក់លេខ២ក្នុងព្រឹត្តិការណ៍ FIFA World Youth Championship ឆ្នាំ១៩៩៩ នៅប្រទេសនីហ្សេរីយ៉ា។
នៅឆ្នាំ២០១៨ គាត់បានក្លាយជានាយកបច្ចេកទេសនៃសាលាបាល់ទាត់ PVF បន្ទាប់មកទទួលបន្ទុកដឹកនាំក្រុម U19 វៀតណាម។ ក្រោមការដឹកនាំរបស់គាត់ ក្រុមនេះបានឈ្នះវគ្គជម្រុះទៅលេងពានរង្វាន់ AFC U19 Championship ឆ្នាំ២០២០ ប៉ុន្តែព្រឹត្តិការណ៍នោះ ត្រូវបានលុបចោល ដោយសារជំងឺរាតត្បាតកូវីដ១៩៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Hanoi Times
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


