កីឡា
ប៉ះគ្នាល្ងាចនេះ គ្រូព្រះ.ស្វាយរៀងមិនទាន់អាចវាយតម្លៃភ្នំពេញក្រោន
លោក Conor Nestor គ្រូបង្គោលក្លឹបព្រះខ័នរាជស្វាយរៀងមិនទាន់វាយតម្លៃពីកម្រិតបច្ចេកទេសរបស់ក្លឹបភ្នំពេញក្រោនដែលត្រៀមខ្លួនសម្រាប់រដូវកាលនេះឡើយ បើទោះជាក្រុមរបស់លោកត្រូវប្រកួតជាមួយជើងឯកឆ្នាំចាស់វេលាម៉ោង៦:៣០នាទីល្ងាចនេះនៅស្តាតចាស់ក្នុងសប្តាហ៍ទី២នៃខេមបូឌានលីគខាប់២០២៣។

ក្រុមការពារតំណែងជើងឯកឆ្នាំចាស់ទាំងលីគកំពូលកម្ពុជា និងលីគខាប់ ភ្នំពេញក្រោន ត្រូវបានគេមើលឃើញថា មិនសូវមានការផ្លាស់ប្តូរអ្វីច្រើនឡើយសម្រាប់សមាសភាពក្រុមដែលត្រៀមខ្លួនសម្រាប់រដូវកាលនេះ។ ក្នុងនោះនាំចូលខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Shintaro Shimizu មកពីលីគកំពូលថៃ បន្ទាប់ពីចែកផ្លូវគ្នាជាមួយខ្សែប្រយុទ្ធអាហ្វហ្គានីស្ថាន Fareed Sadat។ ជាមួយគ្នានេះ ក៏នាំចូលខ្សែបម្រើក្នុងស្រុកដូចជា ផាច សុជាវិឡា និង ឡុង ភារ៉ាត់។
តាមរយៈការផ្លាស់ប្តូរតិចតួច និងទើបតែបាន១ប្រកួតក្នុងលីគខាប់ លោក Conor Nestor បានប្រាប់«កម្ពុជាថ្មី»ឲ្យដឹងថា ៖«យើងត្រូវរង់ចាំមើលទៀតសិន ពីព្រោះភ្នំពេញក្រោនទើបលេងបាន១ប្រកួត ហើយក្រុមយើងមិនទាន់បានលេងទេ។ យើងដឹងហើយថា ភ្នំពេញក្រោនរក្សាទុកកីឡាករចាស់ភាគច្រើន ដែលពួកគេបានជួយឲ្យក្លឹបឈ្នះជើងឯករដូវកាលមុន។ យ៉ាងណា ខ្ញុំជឿជាក់ថា ការប្រកួតល្ងាចនេះនឹងលំបាកសម្រាប់ក្រុមយើង»។
«ក្នុងនាមជាក្លឹបបាល់ទាត់មួយ គោលដៅរបស់យើងមិនដែលប្រែប្រួលទេ គឺយើងតែងតែព្យាយាមឲ្យឈ្នះសម្រាប់ការប្រកួតនេះ។ សម្រាប់ការប្រកួតបន្ទាប់យើងមិនទាន់គិតទេគឺគិតតែធ្វើយ៉ាងណាឲ្យឈ្នះការប្រកួតចំពោះមុខសិន»។ លោកគ្រូបង្វឹកសញ្ជាតិអៀរឡង់បង្ហាញពីគោលដៅក្នុងការប្រកួតនីមួយៗ។

នេះជាការប្រកួតទី១របស់ក្លឹបព្រះខ័នរាជស្វាយរៀង ខណៈភ្នំពេញក្រោនជាការប្រកួតលើកទី២ បន្ទាប់ពីលើកទី១ទទួលបាន៣ពិន្ទុពេញពីជ័យជម្នះលើក្រុមសូលទីឡូអង្គរដោយលទ្ធផល ២-០។
ព្រះខ័នរាជស្វាយរៀងមានការផ្លាស់ប្តូរសមាជិកច្រើន ហើយកីឡាករមួយចំនួនក៏ទើបតែវិលត្រឡប់ចូលហ្វឹកហាត់វិញ។ ដូច្នេះការប្រកួតលីគខាប់នេះគឺដើម្បីជួយកីឡាករថ្មីៗឲ្យយល់ចិត្តគ្នាជាមួយកីឡាករចាស់។
លោកមានប្រសាសន៍ថា ៖«ខ្ញុំឃើញថា យើងត្រូវការពេលវេលាច្រើនណាស់ដើម្បីឲ្យស្គាល់ចិត្តគ្នា មុនពេលយើងអាចបង្ហាញនូវអ្វីដែលយើងចង់ធ្វើ។ ធម្មតាទេនៅពេលផ្លាស់ប្តូរកីឡាករច្រើន ត្រូវការពេលវេលាយូរ»។
មែនហើយ ព្រះខ័នរាជស្វាយរៀងបាននាំចូលកីឡាករថ្មីរហូតដល់៨នាក់ឯណោះសម្រាប់ការត្រៀមខ្លួនរដូវកាលថ្មីនេះ។ កីឡាករ សេត រ៉ូស៊ីប ជាខ្សែបម្រើការពារមកពីក្លឹបបឹងកេត។ គួច ដានី អាយុ៣២ឆ្នាំជាខ្សែបម្រើមកពីក្លឹបណាហ្គាវើលដ៍។ ណារ៉ុង កក្កដា ខ្សែប្រយុទ្ធមកពីក្លឹបក្រសួងការពារជាតិ។ វីរៈ ដារ៉ា ជាអ្នកចាំទីខ្ចីជើងមកក្លឹបវិសាខា។ ខ្សែការពារ ធារី ចន្ថាប៊ីន មកពីវិសាខា។ Gabriel Silva Costa ប្រយុទ្ធប្រេស៊ីលមកពីអង្គរថាយហ្គឺរ។ Iago Fernandes ខ្សែបម្រើប្រយុទ្ធមកពីអង្គរថាយហ្គឺរ និងកីឡាករ Nick Taylor ខ្សែប្រយុទ្ធថ្មីមកពីអាមេរិក តែមិនអាចលេងលីគខាប់បានទេ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
James Jirayu បង្ហោះរូបគូស្នេហ៍លើកដំបូង ធ្វើឱ្យហ្វេនស្រីៗខូចចិត្តព្រាត
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្អូនប្រុសរបស់លោក ស៊ន តារា អះអាងថា នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្រុមហ៊ុន ប៊ូ យ៉ុង ផ្ដល់ជំនួយរថយន្តក្រុង ១ ០០០ គ្រឿងដល់កម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ