កីឡា
សម្តេចតេជោ ហ៊ុន សែន នឹងជួបមហាគ្រួសារកីឡាកម្ពុជាថ្ងៃទី៣មេសា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងជួបមហាគ្រួសារកីឡាកម្ពុជានៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ មុនពេលព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ត្រដំបូងនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាមកដល់។

តាមទម្លាប់ សម្តេចតេជោ ហ៊ុន សែន ត្រូវជួបមហាគ្រួសារកីឡាកម្ពុជានៅថ្ងៃទី៤ ខែមេសា ជារៀងរាល់ឆ្នាំ ប៉ុន្តែនៅឆ្នាំនេះបានផ្លាស់មកជួបនៅថ្ងៃទី៣ ខែមេសាវិញ។ នេះបើតាមការប្រកាសរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅល្ងាចថ្ងៃទី២ ខែមីនានេះ។ ចំពោះទីកន្លែងនឹងប្រកាសជូននៅពេលក្រោយ។
នេះជាការជួបជាមួយកីឡាករ កីឡាការិនី គ្រូបង្វឹក មន្ត្រីកីឡា និងអ្នកពាក់ព័ន្ធជាថ្មីរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បន្ទាប់ពីខកខានប៉ុន្មានឆ្នាំចុងក្រោយដោយសារវិបត្តិជំងឺកូវីដ-១៩។ ការជួបមហាគ្រួសារកីឡាកម្ពុជារបស់សម្តេចតេជោពិតជាមានសារសំខាន់ខ្លាំងដើម្បីសំណេះសំណាល បង្កើនភាពស្និទ្ធស្នាល លើកទឹកចិត្ត និងពិសាអាហារសាមគ្គីរួមគ្នា ក៏ដូចជារាំលេងកម្សាន្តដើម្បីរួមដៃគ្នាឆ្ពោះទៅរកភាពជោគជ័យកីឡា ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ទាំងអស់គ្នា។

សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន បានជួបមហាគ្រួសារកីឡាកម្ពុជាចុងក្រោយកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ ដែលជាការជួបសំណេះសំណាលលើកទី៤ មុនពេលវិបត្តិជំងឺកូវីដ-១៩បានកើតមានឡើងហើយក៏ខកខានប៉ុន្មានឆ្នាំចុងក្រោយ៕



អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


