កីឡា
សម្ព័ន្ធការ៉ាតេកម្ពុជា ប្រគល់សញ្ញាប័ត្រដាន់ដល់សិស្សជំនាន់ទី១៩ ចំនួន២៣រូប
សម្ព័ន្ធការ៉ាតេកម្ពុជា បានប្រគល់សញ្ញាប័ត្រដាន់ដល់សិស្សការ៉ាតេជំនាន់ទី១៩ ដែលបានប្រឡងជាប់ចំនួន២៣នាក់ ក្រោមការគាំទ្រពីសហព័ន្ធកីឡាការ៉ាតេកម្ពុជា។
ក្នុងពិធីប្រគល់សញ្ញាប័ត្រដាន់សិស្សការ៉ាតេនៅក្លឹបហ្វឹកហាត់កីឡាការ៉ាតេស្តាតចាស់នៅថ្ងៃ អាទិត្យទី ១៧ ខែមករា ឆ្នាំ២០២១ មានការអញ្ជើញចូលរួមពីសំណាក់លោកគ្រូ ឡាច ចន្ទ័រិទ្ធី ប្រធានសម្ព័ន្ធការ៉ាតេកម្ពុជា និងលោក ឡាច ច័ន្ទដារ៉ា ប្រធានបច្ចេកទេសសម្ព័ន្ធការ៉ាតេកម្ពុជា និងលោកគ្រូតាមបណ្ដាក្លឹបសមាជិកជាច្រើនរូបទៀត ។



លោក ឡាច ច័ន្ទដារ៉ា បានមានប្រសាសន៍ថា តាមការពិតយើងបានប្រឡងតាំងពីខែធ្នូ ២០១៩ សម្រាប់សិស្សការ៉ាតេ ដែលហ្វឹកហាត់ក្នុងសម្ព័ន្ធការ៉ាតេកម្ពុជា ហើយយើងបានរៀបចំប្រឡងជារៀងរាល់ឆ្នាំ។ក្នុងនោះសម្ព័ន្ធការ៉ាតេកម្ពុជាមាន កម្មវិធីមួយឆ្នាំ២ដងនៅឆមាសទី១ និងឆមាសទី ២ដោយមានការទទួលស្គាល់ពីខេមរសហព័ន្ធកី ឡាការ៉ាតេកម្ពុជាកាលពីឆ្នាំ២០១៤អនុញ្ញាតឲ្យសម្ព័ន្ធរៀបចំការប្រមូលផ្តុំសិស្សហ្វឹកហាត់ និងការប្រឡង។
លោកបានបញ្ជាក់ថា សិស្សដែលធ្វើការប្រឡងនៅសម្ព័ន្ធនេះក៏ដោយ ក៏អាចទៅប្រឡងនៅសហព័ន្ធយកសញ្ញាប័ត្រដាន់តាមគោលការណ៍ គឺសិស្សទាំងអស់អាចប្រឡងយកសញ្ញាប័ត្រដាន់សម្ព័ន្ធ និងសហព័ន្ធផងដែរ។
សម្រាប់ការប្រឡងដាន់របស់សម្ព័ន្ធការ៉ាតេកម្ពុជាគិតមកដល់ពេលនេះ មាន១៩ជំនាន់ហើយ ដែលលើកនេះមានសិស្សចំនួន២៣នាក់ក្នុងនោះខែ្សក្រវាត់ខ្មៅមួយដាន់ ខែ្សក្រវាត់ខ្មៅ២ដាន់ និងខែ្សក្រវាត់ខ្មៅ៣ដាន់។


លោក ឡាច ច័ន្ទដារ៉ា បានបន្ថែមទៀតថា ការប្រឡងនេះមានសារសំខាន់សម្រាប់សិស្សការ៉ាតេ ពីព្រោះអាចបញ្ជាក់ការហ្វឹកហាត់កម្រិតបច្ចេកទេសរបស់ពួកគាត់ ចំពោះសិស្សដែលឆ្លងកាត់ហ្វឹកហាត់រយៈពេល១ឆ្នំាយ៉ាងតិច កម្រិតខែ្សក្រវាត់ពណ៌ត្នោតត្រូវប្រកួតសន្សំពិន្ទុរៀងរាល់ខែរហូតគ្រប់១៨ពិន្ទុ ទើបមានសិទ្ធិដាក់ឈ្មោះចូលប្រឡង់កមិ្រតបច្ចេកទេស ចប់ត្រូវធ្វើតេស្តអត្ត ពលកម្ម បន្ទាប់មកវាយកំទេចក្បឿងចំនួន៣០៕
អត្ថបទ៖ វិសិទ្ធ
ចុចអាន៖សហព័ន្ធកីឡាល្បុក្កតោស្នើឲ្យ អាជ្ញាកណ្តាល ចៅក្រមមានភាពសុក្រឹតយុត្តិធម៌ក្នុងពេលប្រកួតជើងឯកថ្នាក់ជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


