Connect with us

កីឡា

គ្រូU22ថៃចង់ឈ្នះគ្រប់ការប្រកួតក្នុងស៊ីហ្គេម​នៅ​កម្ពុជា​

បានផុស

នៅ

លោក Issara Sritaro គ្រូបង្វឹកក្រុមបាល់ទាត់​ជម្រើស​ជាតិ​ថៃ​អាយុ​ក្រោម​២២​ឆ្នាំ​​ (U22) ចង់​ឲ្យ​កូន​ក្រុម​របស់​ខ្លួន​ទទួល​បាន​ជ័យជម្នះ​ទាំង​អស់​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ បន្ទាប់​ពី​បាល់ទាត់​ផ្នែក​បុរស​ត្រូវ​បាន​ចាប់​ឆ្នោត ហើយ​ថៃ​ស្ថិត​នៅ​ពូលជា​មួយក្រុម​ខ្លាំង​​ វៀតណាម និងម៉ាឡេស៊ី។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម U-22 ថៃ ស្ថិនៅពូល B ជាមួយ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និង ឡាវ។ សម្រាប់​ការ​ជួប​ដៃ​គូ​ក្នុង​ពូល​បែប​នេះ លោក Issara Sritaro បាននិយាយថា ចង់ឈ្នះគ្រប់ការប្រកួត និងចាត់ទុកថា ​ការ​ជួប​ក្រុមខ្លាំង​ទាំង​២​ក្នុង​ពូល​ជា​រឿងល្អសម្រាប់ការអភិវឌ្ឍក្រុម។ 

លោកបាននិយាយដូច្នេះថា ៖«លទ្ធផល​ចាប់​ឆ្នោតអាចទទួលយកបាន ព្រោះយើងបានជួបសិង្ហបុរី ហើយយើងមានពេលរៀបចំជួបម៉ាឡេស៊ី និងជួបឡាវ ដូច្នេះយើងអាចមានគម្រោងជាមុន។ យើងចង់ឈ្នះរាល់ការប្រកួត។ ការប្រកួតជាមួយនឹងវៀតណាម ជាការប្រកួតដ៏លំបាក។ យើងថែមទាំងអាចដាក់១១នាក់ដំបូងបានល្អបំផុត​គ្រប់ការប្រកួត ព្រោះមានពេលសម្រាកគ្រប់គ្រាន់»។

«យើងនឹងព្យាយាមប្រមូលព័ត៌មានអំពីដៃគូប្រកួតប្រជែងរបស់យើង។ ឥឡូវនេះមានព័ត៌មាន។ យើងមានព័ត៌មានទាំងអស់ ហើយយើងត្រូវរៀបចំផែនការ និងពិភាក្សាជាមួយក្រុម»។ គ្រូបង្វឹកដដែលរូបនេះបានបន្ថែម។

ការដែលចង់ឈ្នះគ្រប់ការប្រកួតបែបនេះ ក៏បានសេចក្ដីថា U-22 ថៃ មានមហិច្ឆតា ដើម្បីឡើងប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬក៏វគ្គផ្ដាច់ព្រ័ត្រ៕

អត្ថបទ៖ មន្នីរ័ត្ន
ប្រភព៖ siamsport.co.th

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម