Connect with us

កីឡា

សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កម្រិត​ថ្នាល

បានផុស

នៅ

សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កម្រិត​មូលដ្ឋាន​របស់​ខ្លួន​ចំនួន​៣០​រូប​ នៅ​ខេត្ត​កំពត ពី​ថ្ងៃ​ទី​១៨​ដល់​ថ្ងៃទី​២៣​មករា​ឆ្នាំ​២០២១​។ វគ្គ​នេះ ដំណើរការ​ទៅ​ក្រោម​ថវិកា​របស់​ក្រសួង​អប់រំ​យុវជន និង កីឡា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹងថា វាគ្មិន​ចំនួន​៥​រូប​ ដែល​ជា​គ្រូឧទ្ទេស​សម្រាប់​វគ្គ​នេះ មាន​រូបលោក​ដែល​ជា​អគ្គលេខាធិការ លោក​អ៊ុន​មី​ឌី លោក​បោយ បញ្ញា លោក​ឃុន ផានិត និង លោក​ង៉ូ​យ ប៊ុន​ថង។ ​ចំពោះ​សិក្ខាកាម គឺ​មកពី​បណ្ដា​វិទ្យាល័យ អនុ​វិ​ទ្យាល័យ​នានា ក្នុង​ខេត្ត​កំពត ។ សិក្ខាកាម​ដែល​ចូលរៀន​វគ្គ​នេះ នឹងត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្ត។ ក្រោយ​បញ្ចប់​ការសិក្សា​សិក្ខាកាម​ទាំងអស់​នឹង​បាន​ទទួល​នូវ​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ទៀត​ផង អគ្គលេខាធិការ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ បញ្ជាក់ថា វគ្គ​នេះ នឹង​សិក្សា​ពី​ប្រវត្តិ​សង្ខេប​របស់​សហព័ន្ធ​កីឡា​វាយ​កូនឃ្លី​អន្តរជាតិ​និង​កម្ពុជា ច្បាប់​នៃ​ការប្រកួត ការ​កម្ដៅ​សាច់ដុំ និង បន្ធូរ​សាច់ដុំ។ ហ្វឹកហាត់​ពី​របៀប​កាន់​រ៉ាកែត និង ជំហរ​ប្រុងប្រៀប។​

​ការអនុវត្ត​លើ​ទីលាន​ហ្វឹកហាត់ បច្ចេកទេស​វាយ​ស្ដាំ​ដៃ វាយ អូស វាយ​ផ្ទប់​ស្ដាំ​ដៃ បច្ចេកទេស​វាយ​ឆ្វេង​ដៃ វាយ​អូស និង ទប់​ឆ្វេង​ដៃ។ ហ្វឹកហាត់​ពី​បច្ចេកទេស​នៃ​ការ​បើក​សេវា របៀប​ទទួល​សេវា ការចាក់​កឹប​បាល់។ ជាមួយនេះ​ ក៏​មាន​កម្មវិធី​ការ​បង្ហាត់​និង​បង្ហាញ​បច្ចេកទេស​ដល់​សិស្ស​នៅ​សាលារៀន​កំពត​ក្រុង​ទៀត​ផង៕​

អត្ថបទ៖ វិ​សិទ្ធ

សូមចុចអាន៖ ​សម្ព័ន្ធ​ការ៉ាតេ​កម្ពុជា​ ប្រគល់​សញ្ញាបត្រ​ដាន់ដល់សិស្សជំនាន់ទី១៩ ចំនួន២៣រូប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម