Connect with us

កីឡា

ថៃ​ទំនង​ចង់បំបាក់គុន​ខ្មែរ​ ពេល​ឃើញ​ Thiago វ៉ៃ​តំណាង​គុន​ខ្មែរតែ​​ខកចិត្ត

បានផុស

នៅ

ស្ថាប័ន​ប្រដាល់​មួយ​ថៃ​ពិភព​លោក​ដែល​ជា​អ្នក​គ្រប់​គ្រង​ក្បាច់​គុន​មួយ​ថៃ​ទំនង​ជា​ចង់​បំបាក់​គុន​ខ្មែរ​​​លើ​ឆាក​អន្តរជាតិ នៅពេល​ឃើញ​កីឡាករ​ប្រេស៊ីល Thiago Teixeira បាន​ប្រកាស​ប្រកួត​តំណាង​​ឲ្យ​គុន​ខ្មែរ​​ក្នុង​កម្មវិធី​ប្រដាល់ Apex Fight Series ​នៅ​ប្រទេស​អាល្លឺម៉ង់។

Thiago បាន​​មាន​ឈ្មោះ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក WMO នៅប្រទេសអាល្លឺម៉ង់ ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២៣​ ប៉ុន្តែ​ក្នុង​ការ​ត្រៀម​ខ្លួន​នេះ រូប​គេ​បាន​មក​ប្រកួត​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ពិភព​លោក IPCC Kun Khmer Belt ជា​មួយ​កីឡាករ​កម្ពុជា ធឿន ធារ៉ា ក្នុង​ខែ​កុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​ប្រកួត​ចាញ់​ ធឿន ធារ៉ា កីឡាករ​ប្រេស៊ីល​រូប​នេះ​​ទទួល​បាន​ការ​ស្រឡាញ់ ពេញ​ចិត្ត និង​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អ្នក​គាំទ្រ​កម្ពុជា ស្រប​ពេល​រូប​គេ​ធ្លាប់​ប្រកួត​នៅ​ខ្មែរ​ច្រើន​លើក​ហើយ​ក្នុង​នោះ​មាន​លោក​គ្រូ ធន់ សុភា និង សេន ប៊ុនថេន ជា​ដើម។ ដោយសារ​​ស្វែង​យល់​ឃើញ​ពី​ភាព​ខ្លាំង​របស់​គុន​ខ្មែរ និង​មាន​អ្នក​គាំទ្រ​ចូល​ចិត្ត​ច្រើន ហើយ​មាន​ដៃ​​​គូ​ចាស់​ស្វាគមន៍​ច្រើន​ទៀត​ផង​នោះ រូប​គេ​ក៏​សម្រេច​មក​ហ្វឹក​ហាត់​នៅ​ប្រទេស​កម្ពុជា​ដើម្បី​ចេញ​ទៅ​ប្រកួត​នៅ​អាល្លឺម៉ង់។

ពេល​ហ្វឹក​ហាត់​នៅ​កម្ពុជា Thiago ទទួល​បាន​ក្តី​ស្រឡាញ់​ដ៏​លើស​ឡប់​ពី​​ប្រជា​ជន​ជន​កម្ពុជា និង​បាន​ទៅ​ស្វែង​យល់​គុន​ខ្មែរ​នៅ​ប្រាង្គ​ប្រាសាទ​នានា​​ក្នុង​ខេត្ត​សៀមរាប​ទៀត​ផង។ ពេល​នោះ​ហើយ​រូប​គេ​មាន​ចិត្ត​ស្រឡាញ់​កម្ពុជា​កាន់​តែ​​ខ្លាំង​ និង​​សម្រេច​ប្រកួត​តំណាង​ឲ្យ​គុន​ខ្មែរ។

នៅ​ពេល​ចេញ​ទៅ​ប្រកួត​នៅ​អាល្លឺម៉ង់ Thiago បាន​ធ្វើ​ដូច​សំដី​​ដែល​ខ្លួន​បាន​និយាយ​មែន​គឺវ៉ៃតំណាង​ឲ្យ​គុន​ខ្មែរ និង​លើក​ទង់​ជាតិ​ខ្មែរ បើ​ទោះ​ជា​រូប​គេ​ជា​ជន​ជាតិ​ប្រេស៊ីល​ក៏​ដោយ។

ពិភព​លោក​ឃើញ​ច្បាស់​នឹង​ភ្នែក​គឺ Thiago ​ចាប់​តាំង​ពី​ថ្លឹង​​ទម្ងន់​រហូត​ឡើង​ប្រកួត និង​ឈ្នះ​ខ្សែ​ក្រវាត់​គឺ​រូប​គេ​កាន់​ទង់​ជាតិ​ខ្មែរ និង​វ៉ៃ​តំណាង​ឲ្យ​គុន​ខ្មែរ​មែន។ ​កម្មវិធី Apex Fight Series មិន​បាន​ហ៊ាន​ឃាត់​អ្វី​ទាំង​អស់​ពី​ការ​វ៉ៃតំណាង​ឲ្យ​គុន​ខ្មែរ ឬ​កាន់​ទង់​ជាតិ​ខ្មែរ ប៉ុន្តែ​ត្រឹម​តែ​៦​​ថ្ងៃ​ក្រោយ​ការ​ប្រកួត ស្ថាប័នប្រដាល់មួយ​ថៃ​ពិភព​លោក​បាន​ចេញ​សេចក្តី​សម្រេច​ជា​ផ្លូវ​ការ​ពី​ការ​ដក​ខ្សែ​ក្រវាត់​ពី​កីឡាករ​ប្រេស៊ីល​រូប​នេះ និង​ហាម​​មិនឲ្យ​ប្រកួត​គ្រប់​កម្មវិធី​ទាំង​អស់​នា​ពេល​អនាគត។

ក្នុង​ចំណោម​អ្នក​បញ្ចេញ​មតិ​យោបល់​នៅ​ក្រោម​លិខិត​ផ្លូវ​ការ​នោះ មាន​ជន​ជាតិ​ថៃ​ជា​ច្រើន​បាន​លើក​ឡើង​ថា កម្មវិធី​ប្រដាល់​ដែល​គ្រប់​គ្រង​ដោយ​​ស្ថាប័ន World Mauy Thai Organization គឺ​សម្រាប់​​តែ​ការ​ប្រកួត​ក្បាច់​គុន​មួយ​ថៃ​ប៉ុណ្ណោះ ដូច្នេះ​​ក្បាច់​គុន​ផ្សេង​មិន​អាច​ប្រកួត​នៅ​​ស្ថាប័ន​នេះបាន​ទេ។​

បែប​នេះ​ហើយ​បាន​ជា​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​​​ល្ងាច​ថ្ងៃ​អាទិត្យ ទី​៩ ខែ​មេសា​នេះ កីឡាករ​ Thiago បាន​និយាយ​បែប​ឆ្ងល់​​ថា ពេល​ថ្លឹង​ទម្ងន់ ពេល​ប្រកួត ពេល​ឈ្នះ​ខ្សែ​ក្រវាត់​ហេតុ​អ្វី​បាន​ជា​ខាង​កម្មវិធី ភ្លាម​ៗ​នោះ​​​មិន​​ហាមឃាត់​រូប​​លោក ឬ​ណែនាំ​អ្វី​​មួយ ប៉ុន្តែ​បាន​​​ឲ្យ​​ឡើង​ប្រកួត​យ៉ាង​រលូន​រហូត​ដល់​ចប់។ ចុះ​ហេតុ​អ្វី​​ក្រោយ​ប្រកួត​តែ​៦​ថ្ងៃ​ប៉ុណ្ណោះ បែរ​ជា​ដក​ហូត​ខ្សែ​ក្រវាត់ ​មិន​ឲ្យ​តម្លៃ​ខ្លួន និង​ហាម​​​ប្រកួត​នានា​​ទៅ​ថ្ងៃ​ក្រោយ ដោយ​យកមូលហេតុ​ពាក់​ព័ន្ធ​នឹង​ការ​ប្រកូត​តំណាង​ឲ្យ​គុន​ខ្មែរ​ទៅ​វិញ។

ហេតុ​ផល​ខាង​លើ តើ​ជា​ចេតនា​របស់ ម្ចាស់​កម្មវិធី​ឲ្យ Thiago ឡើង​វ៉ៃ​​​ដែល​តំណាង​ឲ្យ​គុន​ខ្មែរ​ដើម្បី​បំពាក់​គុន​ខ្មែរ​ឲ្យ​បាក់​មុខ​លើ​ឆាក​អន្តរជាតិ​ឬយ៉ាង​ណា ពី​ព្រោះ​កីឡាករ​ប្រេស៊ីល​រូប​នេះ​​បាន​​ធ្លាក់​ចុះ​សមត្ថភាព​យ៉ាង​​ខ្លាំង​​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ដោយសារ​មាន​របួស និង​វិបត្តិ​ផ្លូវ​ចិត្ត។

បន្ទាប់​ពី​បាន​​ប្រកាស​ដក​ខ្សែ​ក្រវាត់​ពី​កីឡាករ Thiago ស្ថាប័ន WMO បាន​ទទួល​រងការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​បណ្តា​អ្នក​ជំនាញ​ផ្សេង​ៗ​ទូទាំង​ពិភព​លោក។ ជំនាញ​ទាំង​នោះ​បាន​លើក​ឡើង​ថា WMO មិន​សម​ជា​អ្នក​កីឡា​អាជីពឡើយ។ មួយ​ថៃ​ឈប់​ធ្វើ​ចរឹក​ដូច​កូន​ក្មេង និង​​ឈប់​រើស​អើង​ទៀត​ទៅ។ ចាញ់ ឬ​ឈ្នះ​គឺ​ជា​កីឡា។ មួយ​ថៃ​គួរ​តែ​ចាស់​ទុំ មិត្តភាព គារវកិច្ច​ និង​គោរព​ការសម្រេច​​របស់​បុគ្គល​ដូច​ជា Thiago ជា​ដើម៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១១ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម