កីឡា
ធន់ ផានិត ប្រាប់បេក្ខភាព២រូបជាគូប្រជែងខ្លាំងក្នុងខ្សែក្រវាត់ខារ៉ាបាវរដូវកាលថ្មី
ធន់ ផានិត បានចូលខ្លួនប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាបាវ ជាលើកទី២ ឆ្នាំ២០២៣ បន្ទាប់ពីចូលរួមប្រកួតលើកទី១ កាលពីឆ្នាំ២០២២ ដោយទទួលត្រឹមចំណាត់បថ្នាក់លេខ៣ប៉ុណ្ណោះ។

សម្រាប់ការប្រកួតខ្សែក្រវាត់រដូវកាលថ្មីទម្ងន់៥៧គីឡក្រាមមានបេក្ខភាព៨រូបគេគឺកីឡាករកម្ពុជា៤រូប និងកីឡាករថៃ៤រូប ដែលត្រូវប្រជែងគ្នាឆ្ពោះទៅរកការគ្រងខ្សែក្រវាត់។ ក្នុងនោះ កីឡាករកម្ពុជា ធន់ ផានិត ដាក់ក្តីរំពឹងខ្ពស់ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីខកចិត្តកាលលើកទី១។
ធន់ ផានិត បាននិយាយថា រូបគេសង្ឃឹមច្រើនសម្រាប់ការប្រកួតខ្សែក្រវាត់លើកនេះ ដោយសារទម្ងន់ខុសពីលើកមុន។ កាលលើកមុនរូបគេប្រកួតទម្ងន់៦០គីឡូក្រាមដែលខុសពីទម្ងន់ពិតរបស់ខ្លួន ប៉ុន្តែសម្រាប់ការប្រកួតលើកទី២នេះគឺក្នុងទម្ងន់៥៧គីឡូក្រាមដែលត្រូវនឹងទម្ងន់ពិតរបស់ខ្លួន។
ផានិត បាននិយាយថា ៖«លើកមុន ខ្ញុំឡើងវ៉ៃទម្ងន់៦០គីឡូក្រាម អីចឹងអាវុធខ្ញុំស្រាល វ៉ៃទៅដូចមិនសូវមានប្រសិទ្ធភាព តែលើកនេះខ្ញុំត្រូវនឹងទម្ងន់របស់ខ្ញុំ អីចឹងអាវុធរបស់ខ្ញុំធ្ងន់ល្អ»។

ទោះបីជាដាក់ក្តីសង្ឃឹមឈានឆ្ពោះទៅរកការគ្រងខ្សែក្រវាត់បែបនេះក្តី ក៏ ធន់ ផានិត បានចាត់ទុកបេក្ខភាព២រូបដែលជាគូប្រជែងខ្លាំងក្នុងចំណោមបេក្ខភាពទាំង៨រូប។ កីឡាករខ្មែរ ពេជ្រ ប៊ុនសិទ្ធ ជាជើងខ្លាំងម្នាក់ដែល ផានិត គិតថាជាឧបសគ្គធំ ពីព្រោះការប្រកួតកន្លងមក ប៊ុនសិទ្ធ មិនទាន់ចាញ់ទេ ហើយក៏ជាកីឡាករម្នាក់ដែលមានបច្ចេកទេស ស៊ូធន់ និងអាវុធគ្រប់គ្រឿង។
ចំណែកកីឡាករមកពីប្រទេសថៃវិញ ផេតផាកភូមិ ជាបេក្ខភាពម្នាក់ដែល ធន់ ផាតិត ចាត់ទុកជាឧបសគ្គធំដែរ ដោយសារកីឡាករថៃរូបនេះមានកម្ពស់ខ្ពស់ រឹងមាំ និងស៊ូធន់ ប៉ុន្តែរូបគេមិនសូវមានអាវុធគ្រោះថ្នាក់ខ្លាំងទេ។
តាមពិតទៅ ធន់ ផានិត បានប្រកួតឈ្នះ ផេតផាកភូមិ កាលសប្តាហ៍ទី១ ក្នុងជុំទី១នៃខ្សែក្រវាត់ខារ៉ាបាវរដូវកាលនេះ។ ដូច្នេះប្រសិនបើអ្នកទាំងពីរត្រូវប៉ះគ្នាទៀតគឺទាល់តែវគ្គផ្តាច់ព្រ័ត្រ ឬវគ្គដណ្តើមយកចំណាត់ថ្នាក់លេខ៣ ពីព្រោះវគ្គសន្សំពិន្ទុ អ្នកទាំងពីរបានជួបគ្នារួចហើយ។

សូមបញ្ជាក់ថា រូបមន្តនៃការប្រកួតខ្សែក្រវាត់នេះ បន្ទាប់ពីចប់ការប្រកួតវគ្គសន្សំពិន្ទុ នឹងរកឃើញកីឡាករខ្មែរ២រូប និងកីឡាថៃ២រូបដែលមានពិន្ទុខ្ពស់ជាងគេឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកីឡាករខ្មែរត្រូវប៉ះកីឡាករខ្មែរ ហើយកីឡាករថៃត្រូវប៉ះកីឡាករថៃ ដូច្នេះកីឡាករថៃម្នាក់ និងកីឡាករកម្ពុជាឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ហើយក៏មានកីឡាករខ្មែរម្នាក់ និងកីឡាករថៃម្នាក់ប្រកួតគ្នាដណ្តើមចំណាត់ថ្នាក់លេខ៣។
តារាងពិន្ទុជុំទី២
- កីឡាករខ្មែរ ធន់ ផានិត មាន៦ពិន្ទុ (ឈ្នះ២ប្រកួត)
- កីឡាករថៃ ផេតផាកភូមិ មាន៤ពិន្ទ (ឈ្នះ១ ចាញ់១)
- កីឡាករខ្មែរ សេក គឹមសាន មាន៤ពិន្ទុ (ឈ្នះ១ ចាញ់១)
- កីឡាករខ្មែរ ហុង សុវណ្ណចាន់សុធី មាន៣ពិន្ទុ
- កីឡាករខ្មែរ ពេជ្រ ប៊ុនសិទ្ធ មាន៣ពិន្ទុ (ឈ្នះ១)
- កីឡាករថៃ ថៈឡេកងើន មាន២ពិន្ទុ (ចាញ់២)
- កីឡាករថៃ ឡាហ្វាន់ មាន១ពិន្ទុ (ចាញ់១)
- កីឡាករថៃ អ៊ីនស៊ីណយ មាន១ពិន្ទុ (ចាញ់១)
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoលោកអានុទីនចេញបញ្ជាផ្អាកទិញយន្តហោះចម្បាំង F16 ពីសហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoBoonsin Padklang សារភាពថា ខ្លួនពិតជាផ្គើនបញ្ជារបស់រដ្ឋាភិបាលថៃ ដែលឲ្យឈប់បាញ់ជាមួយកម្ពុជា មែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoBoonsin Padklang ប្រកាសឈប់ធ្វើជាអ្នកផ្តល់យោបល់ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ


