Connect with us

កីឡា

លោក ស្រី ចាន់ថន នឹងយក ឈឿង ល្វៃ ទៅ​ស្កែន​ជើង ថ្ងៃ​ស្អែក​ដើម្បី​ឲ្យ​ច្បាស់

បានផុស

នៅ

លោក​ឧកញ៉ា ស្រី ចាន់ថន គ្រោង​នឹង​យក​កីឡាករ ឈឿង ល្វៃ ទៅស្កែន និង​ពិនិត្យ​ជើង​ឲ្យ​​បាន​ច្បាស់​លាស់​ពី​ស្ថានភាព បន្ទាប់​ពី​ត្រូវ​បាន​កីឡាករ​ថៃ Sammy ទាត់​ឲ្យ​​ខូច​ក្នុង​ការ​ប្រកួត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្កែន និង​ពិនិត្យ​ឲ្យ​ច្បាស់​នេះ​ដើម្បី​​ព្យាបាល​ឲ្យ​ដិត​ដល់​សម្រាប់​ការ​ហ្វឹក​ហាត់​ និង​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ​សម្រាប់​ការ​ប្រកួ​ត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ លោក ស្រី ចាន់ថន បាន​ឧបត្ថម្ភ​ថវិកា​៤​លាន​រៀល​ដល់​កីឡាករ ឈឿង ល្វៃ ទៀត​ផង។

ស្ថាបនិក​ក្លឹប«គុន​ខ្មែរ​វើល​ឆាមពាន»​សង្ឃឹមថា ឈឿង ល្វៃ នឹង​ជា​សះ​ស្បើយ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ និង​បាន​ចូល​ហ្វឹក​ហាត់​វិញ​ដិត​ដល់ ខណៈ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​​នៅ​សល់​​ប្រហែល​ជា​២០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។

ឈឿង ល្វៃ ជា​កីឡាករ​ឃីក​បុក​ស៊ីង​ជម្រើស​ជាតិ​កម្ពុជា​ដែល​នឹង​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម។ កាល​ស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១​ នៅ​ប្រទេស​វៀតណាម កីឡាករ​កម្ពុជា​រូប​នេះ​ទទួល​បាន​មេដាយ​ប្រាក់ បន្តាប់​ពី​ប្រកួត​ចាញ់​កីឡាករ​ថៃ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម