កីឡា
ប្រវត្តិសាស្ត្រថ្មី ក្រុមបាល់ទាត់នារីកម្ពុជា ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រស៊ីហ្គេម
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីបានយកឈ្នះក្រុមបាល់ទាត់នារីជម្រើសជាតិសិង្ហបុរីដោយលទ្ធផល១-០ សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូលនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣។

គ្រាប់បាល់ជ័យជម្នះរបស់កម្ពុជារកបាននៅវគ្គទី២ដោយកីឡាការិនីឆ្នើម ពឿន គន្ធា តាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្របានសម្រេច បន្ទាប់ពីបាល់ប៉ះដៃរបស់ខ្សែការពារសិង្ហបុរី។ សម្រាប់ការប្រកួតនេះទាំងវគ្គទី១ និងវគ្គទី២ ក្រុមនារីកម្ពុជាគ្រប់គ្រងបាល់បានច្រើន និងមានឱកាសច្រើនដែរនៅតំបន់គ្រោះថ្នាក់របស់សិង្ហបុរី តែអ្នកចាំទីសិង្ហបុរីសង្គ្រោះបាល់បានជាច្រើនលើក។
នេះជាជ័យជម្នះលើកទី២សម្រាប់ក្រុមនារីកម្ពុជា បន្ទាប់ពីលើកទី១បានឈ្នះក្រុមកីឡាការិនីឡាវដោយលទ្ធផល ២-០ ដូច្នេះគ្រប់គ្រាន់សម្រាប់ក្រុមនារីកម្ពុជាទទួលបានកៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម។

ការប្រកួតបន្ទាប់ ក្រុមឈ្នះប៉ះឈ្នះគឺក្រុមនារីកម្ពុជាប៉ះថៃដើម្បីសម្រេចចំណាត់ថ្នាក់លេខ១ និងលេខ២ ខណៈក្រុមធ្លាក់ឡាវ និងសិង្ហបុរីប្រកួតបង្ក្រប់កិច្ចក្នុងពូល៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?