កីឡា
ស្អែកនេះ ទ្រីយ៉ាត្លុងចាប់ផ្ដើមការប្រកួតហើយ នៅខេត្តកែប
ការប្រកួតកីឡាទ្រីយ៉ាត្លុងជើងឯកជាតិប្រចាំឆ្នាំ២០២០ ដែលនឹងធ្វើនៅខេត្តកែបនោះ បានចាប់ផ្ដើមប្រកួតចាប់ពីថ្ងៃទី២០មករាតទៅ ដែលការប្រកួតនេះ មានចំនួន៣វិញ្ញាសា គឺទ្រីយ៉ាត្លុង(Triathlon) ឌូអាត្លុង (Duathlon) និង អាគ័រត្លុង(Aquathlon) ។

អ្នកស្រី សូ រ៉ាន់ដេត ដែលជាប្រធានគណៈកម្មការបច្ចេកទេស បានប្រាប់ឲ្យដឹងថា សម្រាប់ថ្ងៃដំបូង គឺសហព័ន្ធផ្ដល់ឱកាសដល់កីឡាករ កីឡាការិនី បានហ្វឹកហាត់សិន ហើយនៅថ្ងៃបន្ទាប់ការប្រកួតនឹងចាប់ផ្ដើម ។



លោក ងិន សុខបញ្ញា ដែលជាអគ្គលេខាធិការរបស់សហព័ន្ធបានឲ្យដឹងថា សម្រាប់ការប្រកួតកីឡាទ្រីយ៉ាត្លុង មានកីឡាករចូលរួមចំនួន១៤រូប និងកីឡាការិនីចំនួន៤រូប សម្រាប់វិញ្ញាសានេះ ត្រូវចាប់ផ្ដើមជាមួយនឹងការហែលទឹកចម្ងាយ ៧៥០ ម៉ែត្រ បន្ទាប់ជិះកង់ចម្ងាយ២០គីឡូម៉ែត្រ និង បញ្ចប់ ដោយការរត់ចម្ងាយ ៥ គីឡូម៉ែត្រ។ សម្រាប់ប្រភេទកីឡាឌូអាត្លុង មានកីឡាករចូលរួមចំនួន២០រូប និង កីឡាការិនីចំនួន១២រូប។ ប្រភេទវិញ្ញាសានេះ ចាប់ផ្ដើមដោយការរត់ចម្ងាយ៥គីឡូម៉ែត្រ បន្ទាប់មកប្រណាំងកង់ចម្ងាយ២០គីឡូម៉ែត្រ និងបញ្ចប់ដោយការរត់ចម្ងាយ២,៥០គីឡូម៉ែត្រ។

ប្រភេទវិញ្ញាសាអាគ័រត្លុង មានអ្នកចូលរួមប្រកួតចំនួន៥រូបតែប៉ុណ្ណោះ។ អាគ័រត្លុងនេះ គឺប្រកួតសម្រាប់ប្រភេទអាយុក្រោម១៦ឆ្នាំ។ អាគ័រត្លុងចាប់ផ្ដើមដោយការហែលទឹកចម្ងាយ៣៥០ម៉ែត្រ និងបញ្ចប់ដោយការរត់ប្រណាំងចម្ងាយ២,៥០គីឡូម៉ែត្រ៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ បញ្ចប់ការប្រកួតជើងឯកជាតិឆ្នាំ២០២០ ក្លិបកាយសម្ព័ន្ធក្រសួងមហាផ្ទៃឈ្នះមេដាយបានច្រើនជាងគេ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


