កីឡា
សារព័ត៌មានថៃ សរសើរអាកប្បកិរិយារបស់ ខាន់ ចេសា ក្រោយឈ្នះកីឡាការិនី ហ្វីលីពីន
ក្នុងប្រកួតវគ្គផ្តាច់ព្រ័ត្រប្រភេទកីឡាជឺជីតស៊ូនៅស៊ីហ្គេមឆ្នាំ២០២៣ កាលពីថ្ងៃអាទិត្យទី៧ខែឧសភា កីឡាការិនី ខាន់ ចេសា បានផ្តួលកីឡាការិនី ហ្វីលីពីន ឲ្យចុះចាញ់ ដណ្តើមបានមេដាយមាសក្នុងការប្រកួតផ្នែកនារីប្រភេទទម្ងន់៥២គីឡូក្រាម។

ក្រោយចប់ការប្រកួត ចេសា បានទៅមើលស្ថានភាពរបួសរបស់គូប្រកួត ដោយសូម្បីតែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានបង្ហោះសារអបអរតាមរយៈបណ្តាញសង្គមផងដែរ ដោយលើកឡើងថា “ចៅស្រី ខាន់ ចេសា ពិតជាធ្វើបានល្អណាស់ក្នុងការប្រកួតថ្ងៃនេះ។ ក្រៅពីការប្រកួតយកឈ្នះ ចៅបានបង្ហាញនូវកាយវិការប្រកបដោយសីលធម៌ និងគុណធម៌ចំពោះគូប្រកួតប្រកបដោយមិត្តភាព ស័ក្តិសមជាតំណាងជាតិខ្មែរក្នុង វិស័យកីឡា។ ជូនពរចៅសុខភាពល្អ និងជោគជ័យបន្តទៀត”។
មិនត្រឹមតែប៉ុណ្ណឹង សូម្បីប្រព័ន្ធផ្សព្វផ្សាយក្រៅស្រុកក៏បានសរសើរ ចេសា ផងដែរ ដោយសារព័ត៌មានថៃ Thairath បានយករឿងនេះទៅចុះផ្សាយ ហើយថែមទាំងបង្ហោះ Facebook ដោយសរសេរ Caption ថា អាកប្បកិរិយាល្អ និងគួរឲ្យស្រលាញ់ក្នុងកែវភ្នែកប្រជាជនអាស៊ាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thairath
ចុចអាន៖ គ្រាប់ ពេជ្រ កម្ពុជា ខាន់ ចេសា ប្រកួត ២ វិញ្ញាសាក្នុងស៊ីហ្គេម
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoលោក Vance ថា អ៊ីស្រាអែលព្យាយាមរារាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់


