កីឡា
គ្រាប់ពេជ្រកម្ពុជា ខាន់ ចេសា ប្រកួត២វិញ្ញាសាក្នុងស៊ីហ្គេម
កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា នឹងប្រកួត២វិញ្ញាសាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២ ដែលរំពឹងទទួលបានមេដាយមាសទាំងពីរសម្រាប់ម្ចាស់ផ្ទះកម្ពុជា។
តាមការគ្រោងទុក ខាន់ ចេសា នឹងប្រកួតវិញ្ញាសា Ne-Waza GI ទម្ងន់-៥២គីឡូក្រាម និងវិញ្ញសា Ne-Waza NOGI ទម្ងន់-៥២គីឡូក្រាម។ កាលស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន កីឡាការិនីខ្មែរ-អាមេរិករូបបានឈ្នះមេដាយមាសលើវិញ្ញាសាទNe-Waza ទម្ងន់៤៩គីឡូក្រាម។

សម្រាប់ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ ម្ចាស់ផ្ទះវៀតណាមមិនបានដាក់វិញ្ញាសាចាប់ពីទម្ងន់៥១គីឡូក្រាមឡើងទៅ ដោយដាក់ត្រឹមតែ-៤៨គីឡូក្រាមចុះក្រោម និងវិញ្ញាសាទម្ងន់-៦២គីឡូក្រាមដែលពេល ខាន់ ចេសា លើសតែបន្តិចប៉ុណ្ណោះ វៀតណាមមិនបានអនុញ្ញាតឲ្យកីឡាការិនីកម្ពុជារូបនេះបានចូលរួមប្រកួតឡើយ បើទោះបីជានាងខំធ្វើដំណើរមកពីអាមេរិក និងបន្តទៅដល់ប្រទេសវៀតណាម។
កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះបានដាក់កីឡាជឺជីតស៊ូមានដល់១៣វិញ្ញាសាសម្រាប់ការប្រកួតប្រជែង ដូច្នេះហើយបានជា ខាន់ ចេសា មានឱកាសប្រកួតពីរវិញ្ញាសាផ្សេងគ្នា ប្រៀបធៀបនឹងម្ចាស់ផ្ទះវៀតណាមឆ្នាំ២០២១ដាក់ត្រឹមតែ៦វិញ្ញាសា និងម្ចាស់ផ្ទះហ្វីលីពីនឆ្នាំ២០១៩ដាក់១១វិញ្ញសា។
តាមការគ្រោងទុក កីឡាជឺជីតស៊ូនឹងចាប់ប្រកួតនៅថ្ងៃទី៤ ខែឧសភា ដែល ខាន់ ចេសា ក៏ប្រកួតនៅថ្ងៃនោះដែរ ហើយនឹងរកឃើញម្ចាស់មេដាយមាស ប្រាក់ និងសំរឹទ្ធលើ៣វិញ្ញាសា។ បន្ទាប់ពីជឺជីតស៊ូនឹងប្រកួត១០វិញ្ញាសាចាប់ពីថ្ងៃទី៦ដល់ ទី៧ ខែឧសភា នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ OCIC អគារ Hall B៕
អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


