កីឡា
ក្រុមបាល់ទាត់នារីកម្ពុជាប៉ះថៃដណ្តើមមេដាយសំរឹទ្ធរសៀលនេះ
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាត្រូវប្រជែងជាមួយក្រុមបាល់ទាត់ជម្រើសជាតិនារីថៃដើម្បីមេដាយសំរឹទ្ធ វេលាម៉ោង៤រសៀលថ្ងៃទី១៥ ខែឧសភានេះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

នេះជាការជួបគ្នាលើកទី២ក្នុងកីឡាស៊ីហ្គេម រវាងក្រុមនារីកម្ពុជា និងថៃ បន្ទាប់ពីជួបគ្នាលើកទី១វគ្គសន្សំពិន្ទុក្នុងពូល ម្ចាស់ផ្ទះកម្ពុជាបានចាញ់ថៃ ៤-០ ដូច្នេះជំនួបនេះពិតជាសំខាន់ណាស់សម្រាប់ក្រុមនារីកម្ពុជាដើម្បីបង្កើតកំណត់ត្រាមេដាយលើកដំបូង និងជាឱកាសសងសឹកថៃថែមទៀត។
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមនារីកម្ពុជាបានចាញ់ក្រុមនារីវៀតណាមដោយលទ្ធផល ៤-០ ខណៈក្រុមនារីថៃបានចាញ់ក្រុមនារីមីយ៉ាន់ម៉ាដោយលទ្ធផល ២-៤។ កាលវគ្គសន្សំពិន្ទុក្នុងពូល ក្រុមនារីកម្ពុជា ឈ្នះ២ និងចាញ់២ ហើយនារីថៃបានឈ្នះទាំង៣ប្រកួតដើម្បីឡើងវគ្គ៤ក្រុមចុងក្រោយដូចគ្នា។

ប្រវត្តិជួបគ្នាទើបតែបាន២លើកប៉ុណ្ណោះរវាងក្រុមបាល់ទាត់នារីកម្ពុជា និងក្រុមបាល់ទាត់នារីថៃ ហើយថ្ងៃនេះជាការជួបគ្នាលើកទី៣។ ជួបគ្នាលើកទី១ កាលពីឆ្នាំ២០១១ ក្រុមនារីកម្ពុជាបានចាញ់ថៃដោយលទ្ធផល ០-១១ ក្នុងព្រឹត្តិការណ៍ជើងឯកនារីអាស៊ាន និងលើកទី២ ក្រុមនារីកម្ពុជាចាញ់ ៤-០ ក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ក្រុមបាល់ទាត់នារីកម្ពុជាជាលើកដំបូងដែលបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម និងមិនធ្លាប់ឈ្នះមេដាយឡើយ ប្រៀបធៀបនឹងក្រុមបាល់ទាត់នារីថៃធ្លាប់ឈ្នះមេដាយមាស៥ដង ប្រាក់៥ដង និងសំរឹទ្ធ២ដង។

ដូច្នេះប្រសិនបើ ក្រុមនារីកម្ពុជាចាញ់ក្រុមនារីថៃហាក់គ្មានអ្វីចម្លែកទេ ប៉ុន្តែប្រសិនបើក្រុមនារីកម្ពុជាទទួលជ័យជម្នះ នោះនឹងកើតមានកំណត់ត្រា និងប្រវត្តិសាស្ត្រថ្មីសម្រាប់ក្រុមបាល់ទាត់នារីកម្ពុជា៕

អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


