កីឡា
កម្ពុជាបានបង្កើតប្រវត្តិសាស្ត្រឈ្នះមេដាយច្រើនបំផុត តែកីឡា៨ប្រភេទ មិនបានមេដាយសោះ
កម្ពុជា បានបង្កើតកំណត់ត្រាជាប្រវត្តិសាស្ត្រ រកបានមេដាយច្រើនមិនធ្លាប់មាន រាប់ចាំតាំងពីការចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកដំបូង។ ការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងចំណោមកីឡា ៤៥ប្រភេទ លើវិញ្ញាសាជាច្រើន កម្ពុជារកបានមេដាយលើកីឡា ៣៧ប្រភេទ ប៉ុន្តែគួរឱ្យសោកស្តាយកីឡា ៨ប្រភេទ មិនទទួលបានមេដាយទាល់តែសោះ។

ក្នុងនាមជាម្ចាស់ផ្ទះលើកទី៣២ ដែលត្រូវបានបិទបញ្ចប់ទៅកាលពីថ្ងៃទី១៧ ខែឧសភា កីឡាករ-កីឡាការិនី រកបានមេដាយជូនជាតិសរុប២៨២គ្រឿង ក្នុងនោះមានមេដាយមាសចំនួន ៨១គ្រឿង មេដាយប្រាក់ ៧៤គ្រឿង និងមេដាយសំរឹទ្ធ ១២៧គ្រឿង ពីកីឡា ៣៧ប្រភេទ ក្នុងចំណោមកីឡា ៤៥ប្រភេទ។
ដូច្នេះ ក្រោមការខិតខំប្រឹងប្រែងរបស់អត្តពលិកជម្រើសជាតិជាយូរមកហើយ កម្ពុជាបានឈរនៅលេខរៀងទី៤ ជាលំដាប់ចំណាត់ថ្នាក់ខ្ពស់បំផុត ដែលកម្ពុជាមិនធ្លាប់ធ្វើបានពីមុនមក។

ទន្ទឹមជាមួយគ្នានេះ កីឡា៨ប្រភេទរួមដែលមិនទទួលបានមេដាយសោះគឺ កីឡាលោតទឹក (Diving); ហែលទឹក (Swimming); បាល់ទឹក (Water Polo); កីឡារាំ (Dance Sport); ហ្លបល់ (Floorball); បាល់ទាត់ (Football); វាយកូនគោល (Golf) និងវាយកូនឃ្លីលើតុ (Table Tennis) ក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣២៕

អត្ថបទ៖ ធាវី
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


