ភ្នំពេញ ៖ ខេមរសហព័ន្ធតេក្វាន់ដូ WT នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកតេក្វាន់ដូ WT កម្រិតមូលដ្ឋាន និងគ្រូបង្វឹកថ្នាក់ជាតិឆ្នាំ២០២០ដល់សិក្ខាកាមចំនួន៣០នាក់ឲ្យក្លាយគ្រូបង្វឹកកីឡាប្រភេទនេះនៅតាមសា លារៀនរដ្ឋ និងក្លិបតាមបណ្តាខេត្តនានាមកពី៨រាជធានីខេត្តក្រុង នៅសាលហ្វឺកហាត់បណ្ឌិត្យសភាតេក្វាន់ដូកម្ពុជាក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺកកីឡា។
លោកជាតិ ខេមរា អ្នកសម្រលសម្រួលវគ្គបានប្រាប់ឲ្យដឹងថា វគ្គនេះមានសិក្ខាកាមចំនួន៣០ជាគ្រូបង្វឹក ដែលមកពីក្លិបតាមបណ្តាខេត្តនានាមកពី៨រាជធានីខេត្តក្រុងរួមមានខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្ត បាត់ដំបង ខេត្តមណ្ឌលគីរី ខេត្តកណ្តាល ខេត្តសៀមរាប និងភ្នំពេញមានរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។
លោកបានបន្តថា សម្រាប់គ្រូឧទ្ទេសវិញមានចំនួន៦នាក់ គឺលោកគ្រូជនជាតិកូរ៉េខាងត្បូង Cheon Samyeong លោក គង់ សក្ខិដា អគ្គលេខាធិការរងសហព័ន្ធ លោកគ្រូលី ស៊ុនរដ្ឋា លោក ប៉ាន់ ខេមរា លោក ទួន សាវុធ។ វគ្គនេះ បើកឡើងក្នុងគោលបំណង ដើម្បីអភិវឌ្ឍនវិស័យកីឡាតេក្វាន់ដូWTនៅប្រទេសកម្ពុជា ព្រមទាំងជាផែនការមេរបស់ប្រធានខេមរសហព័ន្ធក្នុងការជំរុញពង្រីកកីឡាមួយនេះ មាននៅទូទាំងប្រទេស និងត្រៀមដាក់បញ្ចូលក្នុងកម្មវិធីសិក្សានៅតាមសាលារដ្ឋ។
លោកខេមរា បន្ថែមទៀតថា វគ្គបណ្តុះ បណ្តាលនេះ អាចប្រព្រឹត្តទៅបានដោយការគាំទ្រថវិការបស់ក្រសួងអប់រំ យុវជន និង កីឡា ក្នុងការជួយពន្លឿនខេមរសហព័ន្ធតេក្វាន់ដូ ដើម្បីធ្វើការបណ្តុះបណ្តាលធនធាន មនុស្ស ដូចជាមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម និងគ្រូបង្វឹកតេក្វាន់ដូថ្នាក់មូលដ្ឋានថ្នាក់ជាតិ និងថ្នាក់អន្តរជាតិជាដើម សម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាSEA GAMES លើកទី ៣២ នាឆ្នាំ២០២៣ខាងមុខ និងត្រៀមចូលរួមក្នុងកម្មវិធីប្រកួតជាលក្ខណៈអន្តរ ជាតិនានា៕
ដោយ ៖ វិសិទ្ធ
សូមចុចអាន ៖ ស្អែកនេះ ទ្រីយ៉ាត្លុងចាប់ផ្ដើមការប្រកួតហើយ នៅខេត្តកែប
សូមចុចអាន ៖ម្ចាស់ខ្សែក្រវាត់ Ramazanov សរសើរ Capitan ឆ្លាត តែបើខ្វះការគោរពនឹងផ្តួលឲ្យសន្លប់