កីឡា
អ្នកគាំទ្រជាង៣ម៉ឺននាក់នឹងមើលផ្ទាល់កម្ពុជាប៉ះបង់ក្លាដែសថ្ងៃទី១៥មិថុនានេះ
អ្នកគាំទ្រប្រមាណជាង៣ម៉ឺននាក់នឹងចូលទស្សនាផ្ទាល់សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិរវាងម្ចាស់ផ្ទះកម្ពុជា និងបង់ក្លាដែស នាយប់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា នេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
អ្នកគាំទ្របានស្ងាត់ស្ងត់ខ្លាំងពីការប្រកួតបាល់ទាត់ទាំងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងលីគបាល់ទាត់កម្ពុជាកាលពីឆ្នាំ២០២២។ ការប្រកួតពានរង្វាន់ AFF U22 Championship ខែកុម្ភៈ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ មានអ្នកគាំទ្រច្រើនគួរសមសម្រាប់រាល់ការប្រកួតរបស់ U22 កម្ពុជាជាមួយព្រុយណេ ហ្វីលីពីន និងទីម័រខាងកើត មានអ្នកទស្សនាផ្ទាល់មិនលើស២,៥ម៉ឺននាក់ទេ។

បន្ទាប់មក ការប្រកួតមិត្តភាពអន្តរជាតិរវាង ម្ចាស់ផ្ទះកម្ពុជា និងបង់ក្លាដែស កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ មានអ្នកគាំទ្រផ្ទាល់តែ១១៩៩៣នាក់ប៉ុណ្ណោះ។
រឹតតែខ្សត់អ្នកគាំទ្រទៀតនោះគឺពេល ការប្រកួតជើងឯក AFF Championship ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ២ប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ កម្ពុជាបានប្រកួតឈ្នះហ្វីលីពីន ៣-២ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ មានអ្នកគាំទ្រចូលទស្សនាផ្ទាល់តែ៤៨៦០នាក់ និងការប្រកួតដែលកម្ពុជាបានឈ្នះព្រុយណេ ៥-១ មានអ្នកគាំទ្រតែ៦១៦៩នាក់ប៉ុណ្ណោះ។

ការថយចុះអ្នកគាំទ្រកាលពីឆ្នាំ២០២២ បន្ទាប់ពីស្ងប់ស្ងាត់វិបត្តិកូវីដ-១៩បានជះឥទ្ធិពលអាក្រក់ដល់វិស័យបាល់ទាត់កម្ពុជា ជាពិសេសក្លិបបាល់ទាត់មួយចំនួនដែលពឹងផ្អែកលើចំណូលលក់សំបុត្រ។
ទើបតែព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កាលពីខែឧសភា អ្នកគាំទ្រភ្លូកទឹកដីបាននាំគ្នាទៅរកសំបុត្រចូលទស្សនា ប៉ុន្តែចំនួនមានកំណត់ទាំងសំបុត្រ និងកៅអីអង្គុយ អ្នកគាំទ្រចូលទស្សនាផ្ទាល់រាល់ការប្រកួតរបស់កម្ពុជាប្រមាណ៣ម៉ឺនាក់។ ទោះបីជាយ៉ាងណា ការប្រកួតស៊ីហ្គេមជាការផ្តល់សំបុត្រដោយឥតគិតថ្លៃ ដូច្នេះអាចជាកត្តាមួយធ្វើឲ្យអ្នកគាំទ្រចង់ចូលទស្សនា ស្របពេលស៊ីហ្គេមធ្វើលើកដំបូងនៅកម្ពុជា។

ប៉ុន្តែនៅពេលដាក់លក់សំបុត្រចូលទស្សនាការប្រកួតមិត្តភាពអន្តរជាតិរវាងកម្ពុជា និងបង់ក្លាដែស នាថ្ងៃទី១៥ ខែមិថុនាខាងមុខនេះ សំបុត្រដាក់ត្រឹមតែជាង២ថ្ងៃប៉ុណ្ណោះត្រូវបានលក់អស់ បើទោះបីជាសំបុត្រតំបន់ A តម្លៃ៣ម៉ឺនរៀល និងតំបន់ B តម្លៃ១,៥ម៉ឺនរៀល។
តាមចំនួនកៅជ័រនៅពហុកីឡដ្ឋានជាតិអូឡាំពិកប្រមាណ៣ម៉ឺន ដូច្នេះសហព័ន្ធបាល់ទាត់កម្ពុជាបានលក់សំបុត្រប្រមាណ៣ម៉ឺនសន្លឹកដែរ។ ប្រសិនបើសំបុត្រអាចមានដល់៤ឬ៥ម៉ឺនសន្លឹក អាចនឹងមានអ្នកគាំទ្រចូលទស្សនាផ្ទាល់ដល់ទៅ៤ឬ៥ម៉ឺននាក់ ហើយនឹងក្លាយជាទិដ្ឋភាពអ្នកគាំទ្រដ៏ច្រើនកុះករដូចទៅនឹងចន្លោះឆ្នាំ២០១៥-១៦ ដែលធ្លាប់មានអ្នកទស្សនាផ្ទាល់ចន្លោះ៤ទៅ៦ម៉ឺននាក់។

សូមបញ្ជាក់ថា ការប្រកួតមិត្តភាពអន្តរជាតិរវាងកម្ពុជា និង បង់ក្លាដែស វេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៧ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


