កីឡា
Thiago ប្រកាសសងសឹកឲ្យ ឈឿង ល្វៃ លើ Sammy
កីឡាករប្រេស៊ីលសញ្ជាតិខ្មែរ សែន ច័ន្ទឫទ្ធីគុន (Thiago Teixeira) បានប្រកាសសងសឹកឲ្យមិត្តរួមជាតិ ឈឿង ល្វៃ បន្ទាប់ពីត្រូវបានអ្នកលេងឆ្លងដែន សាមី បានឆាមេក វាយឲ្យសន្លប់ក្នុងទឹកទី១ កាលពីយប់មិញ។
ជំនួបសងសឹករបស់ ឈឿង ល្វៃ លើកីឡាករថៃ សាមី កាលពីមិញបានត្រឹមតែ១ទឹកប៉ុណ្ណោះ។ ការពិតនៅលើសង្វៀនបង្ហាញថា ឈឿ ល្វៃ មានចំណុចខ្វះខាតច្រើនទាំងបច្ចេកទេស ភាពស៊ូធន់ និងស្មារតី។ ផ្ទុយទៅវិញ កីឡាករថៃបានបង្ហាញកាន់តែខុសប្លែកជាងអ្វីដែលខ្លួនបានប្រកួតនៅទឹកដីកម្ពុជាកន្លងមក។

គ្រាន់តែចាប់ផ្តើមទឹកទី១ភ្លាម សាមី បានចាប់ផ្តើមវាយសម្រុកចូលតែម្តងតាមរយៈកណ្តាប់ដៃ និងទាត់ជើងក្រោមផ្ទួនៗ។ កណ្តាប់ដៃធ្ងន់ និងទាត់ជើងក្រោមក៏ធ្ងន់បានជំរុញឲ្យអ្នកលេងគុនខ្មែរបាត់បង់បច្ចេកទេសក្នុងការទប់ទល់ ហើយព្យាយាមថយក្រោយ។
ឈឿង ល្វៃ ត្រូវបានអាជ្ញាកណ្តាលរាប់៨លើកទី១ បន្ទាប់ពី សាមី វាយកណ្តាប់ដៃស្តាំចំមុខ។ បន្ទាប់មកកីឡាករថៃទាត់ជើងក្រោមឲ្យដួលត្រូវបានអាជ្ញាកណ្តាលរាប់៨ជាលើកទី២។ លើកទី៣ សាមី វាយកណ្តាប់ដៃឆ្វេងត្រូវមុខពេញបណ្តាលឲ្យអាជ្ញាកកណ្តាលបញ្ឈប់ការប្រកួតតែម្តង។
តាមរយៈបរាជ័យនេះ កីឡាករប្រេស៊ីលសញ្ជាតិខ្មែរ សែន ច័ន្ទឫទ្ធីគុន បានប្រកាសថា ៖«ខ្ញុំនឹងប្រកួតជាមួយ Sammy ដើម្បីសងសឹងឲ្យប្អូនប្រុសរបស់ខ្ញុំ ឈឿង ល្វៃ ដែលបានចាញ់»។

នេះជាបរាជ័យលើកទី២របស់អ្នកលេងគុនខ្មែរ ឈឿង ល្វៃ ក្រោមកណ្តាប់ដៃ និងរន្ទះជើងរបស់ សាមី បន្ទាប់ពីលើកទី១កាលពីខែមេសាបានចាញ់ដោយសារខូចជើងក្រោម។ លើកទី២នេះរឹតតែធ្ងន់ជាលើកទី១ ពីព្រោះតស៊ូបានត្រឹមតែ១ទឹកប៉ុណ្ណោះ និងធ្វើអ្វីមិនកើតលើកីឡាករថៃសោះ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


