កីឡា
លោក Saito៖ “យុវជនកម្ពុជា គួរជ្រើសយកការទស្សនាបាល់ទាត់ ជាផ្នែកមួយនៃការកម្សាន្ត”
ក្នុងពិធីចាប់ឆ្នោតកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) បាននិយាយថា៖ «ខ្ញុំចង់ស្នើសុំឲ្យប្រជាជនកម្ពុជា ជាពិសេសយុវវ័យ អាចសាកល្បងផ្លាស់ប្ដូរអារម្មណ៍ពីការមើលកុន ឬញ៉ាំកាហ្វេ ដោយចំណាយខ្ទង់ ៥ដុល្លារ អង្គុយមើលបាលទាត់១ប្រកួតរយៈពេលជិត ២ម៉ោង នៅកីឡដ្ឋានផ្ទាល់ ដើម្បីទទួលបានបទពិសោធថ្មី»។

សម្រាប់ខេមបូឌានព្រីមៀរលីគរដូវកាលថ្មី មានកំណែទម្រង់ជាច្រើន តែរឿងមួយដែលគួរឲ្យចាប់អារម្មណ៍ គឺការបំពាក់ភ្លើងបំភ្លឺពេលយប់នៅកីឡដ្ឋាន សម្រាប់ក្លិបទាំង១០ ដែលចូលរួមរដូវកាលថ្មី។ សម្រាប់ការប្រកួតអាចធ្វើឡើងនៅពេលយប់ ត្រជាក់ស្រួល អំណោយផលដល់កីឡាករដែលលេងនៅលើទីលានមិនសូវឆាប់ហត់ និងអ្នកគាំទ្រងាយស្រួលក្នុងការទស្សនាផ្ទាល់។

លោក Satoshi Saito បញ្ជាក់ថា សម្រាប់កំណែទម្រង់សម្រាប់រដូវកាលថ្មីនេះ ពិតជាផ្ដល់នូវផលវិជ្ជមានជាច្រើនដល់លីគបាល់ទាត់កម្ពុជា។ សង្ឃឹមថាបងប្អូនដែលជាអ្នកគាំទ្រលីគបាល់ទាត់កម្ពុជា បន្ត និងជំរុញការគាំទ្រតែកាន់តែខ្លាំងថែមទៀត។ បើលីគបាល់ទាត់កម្ពុជារីកចម្រើន វាក៏ជាកម្លាំងចលករមួយដែលជួយឲ្យក្រុមជម្រើសជាតិកម្ពុជា រីកចម្រើនដែរ។ លីគកំពូលបាល់ទាត់ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៣-២៤ នឹងចាប់ផ្តើមនៅថ្ងៃ សៅរ៍ ទី ៥ ខែសីហា ឆ្នាំ ២០២៣ ខាងមុខនេះ ដោយមានក្លិបចំនួន១០ ចូលរួមប្រកួតប្រជែង៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


