កីឡា
Declan Rice បំបែកកំណត់ត្រាជាកីឡាករអង់គ្លេសមានតម្លៃផ្ទេរខ្ពស់បំផុត
កីឡាករខ្សែបម្រើសញ្ជាតិអង់គ្លេស Declan Rice បានបំបែកកំណត់ត្រាជាកីឡាករអង់គ្លេសដែលមានតម្លៃផ្ទេរខ្ពស់ជាងគេបំផុត ក្រោយផ្លាស់ទៅក្លិបកាំភ្លើងធំ Arsenal ក្នុងតម្លៃ ១៣៧ លានដុល្លារ។
ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករសញ្ជាតិអង់គ្លេសទាំង ១០រូបដែលមានតម្លៃផ្ទេរខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ដ៖
១. កីឡាករ Declan Rice

ខ្សែមប្រើ Declan Rice បានផ្ទេរទៅក្លិបកាំភ្លើងធំ Arsenal ក្នុងតម្លៃ ១៣៧ លានដុល្លារ។ សមាជិកដែលជួយឲ្យក្លិប West Ham ឈ្នះពានរង្វាន់ Europa Conference League រូបនេះទទួលបានចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្លិបធំៗជាច្រើនមុនពេលផ្ទេរមកក្លិប Arsenal។
២. កីឡាករ Jack Grealish

កីឡាករ Jack Grealish បានផ្ទេរទៅក្លិបមេឃខៀវ Manchester City ក្នុងតម្លៃ ១៣០ លានដុល្លារ កាលពីឆ្នាំ ២០២១ ដោយបង្ហាញខ្លួនបាន ៥៤ ប្រកួត ស៊ុតបញ្ចូលទីបាន ៨គ្រាប់។
៣. កីឡាករ Jude Bellingham

កីឡាករ Jude Bellingham បានផ្ទេរទៅក្លិបអធិរាជសរ Real Madrid ក្នុងតម្លៃ ១១៦ លានដុល្លារ។ ខ្សែបម្រើវ័យក្មេងរូបនេះបង្ហាញខ្លួនបាន ៩២ លើកស៊ុតបញ្ចូលទីបាន ១២ គ្រាប់ ជាមួយក្លិប Dortmund ។
៤. កីឡាករ Harry Maguire

ខ្សែការពារ Harry Maguire បានផ្ទេរទៅក្លិបបិសាចក្រហម Manchester United ក្នុងតម្លៃ ១០៥ លានដុល្លារ កាលពីឆ្នាំ ២០១៩ ដោយបង្ហាញខ្លួនបាន ១១៨ លើក ស៊ុតបញ្ចូលទីបាន ៤គ្រាប់។
៥. កីឡាករ Jadon Sancho

ខ្សែប្រយុទ្ធ Jadon Sancho បានផ្ទេរទៅក្លិបបិសាចក្រហម Manchester United ក្នុងតម្លៃ ៩៦ លានដុល្លារ កាលពីឆ្នាំ ២០២១ ដោយបង្ហាញខ្លួនបាន ៥៥ លើក ស៊ុតបញ្ចូលទីបាន ៩គ្រាប់។
៦. កីឡាករ Mason Mount

ខ្សែមប្រើប្រយុទ្ធ Mason Mount បានផ្ទេរទៅក្លិបបិសាចក្រហម Manchester United ក្នុងតម្លៃ ៧២ លានដុល្លារ។ រូបគេបង្ហាញខ្លួនបាន ១២៩ លើកស៊ុតបញ្ចូលទីបាន ២៧ គ្រាប់ជាមួយក្លិប Chelsea។
៧. កីឡាករ Raheem Sterling

ខ្សែមប្រើប្រយុទ្ធ Raheem Sterling បានផ្ទេរទៅក្លិបមេឃខៀវ Manchester City ក្នុងតម្លៃ ៧១ លានដុល្លារ កាលពីឆ្នាំ ២០១៥។ រូបគេបានបង្ហាញខ្លួន ២២៥ លើកជាមួយក្លិប Manchester City ស៊ុតបញ្ចូលទីបាន ៩១ គ្រាប់។
៨. កីឡាករ Ben White

ខ្សែការពារ Ben White បានផ្ទេរទៅក្លិបកាំភ្លើងធំ Arsenal ក្នុងតម្លៃ ៦៦ លានដុល្លារ កាលពីឆ្នាំ ២០២១ ដោយបង្ហាញខ្លួនបាន ៧០ លើក ស៊ុតបញ្ចូលទីបាន ២គ្រាប់។
៩. កីឡាករ Raheem Sterling

ជាថ្មីម្តងទៀត កីឡាករ Raheem Sterling ក៏បន្តជាប់ក្នុងកំណត់ត្រាជាកីឡាករអង់គ្លេសដែលមានតម្លៃផ្ទេរខ្ពស់ក្នុងប្រវិត្តសាស្រ្ត បន្ទាប់ពីផ្ទេរទៅកាន់ក្លិបតោខៀវ Chelsea កាលពីឆ្នាំ ២០២២ ក្នុងតម្លៃ ៦៣ លានដុល្លារ។ រូបគេបង្ហាញខ្លួនឲ្យក្លិប Chelsea បាន ២៨ លើកស៊ុតបញ្ចូលទីបាន ៦ គ្រាប់។
១០. កីឡាករ John Stone

ខ្សែការពារ John Stone បានផ្ទេរទៅក្លិបមេឃខៀវ Manchester City ក្នុងតម្លៃ ៦២ លានដុល្លារ កាលពីឆ្នាំ ២០១៦ ដោយបង្ហាញខ្លួនបាន ១៤៤ លើក ស៊ុតបញ្ចូលទីបាន ៧គ្រាប់៕
អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?