Connect with us

កីឡា

ក្លិប Young Elephants អរគុណឯកឧត្តម ឌី វិជ្ជា ដែលទទួល​ស្វាគមន៍ជាពិសេស

បានផុស

នៅ

ក្លិបបាល់ទាត់ជើងឯកលីគកំពូលឡាវ Young Elephants បានអរគុណដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តី ក៏ដូចជាចូលរួមទស្សនាការប្រកួតរបស់ក្លិប Young Elephants ជាមួយភ្នំពេញក្រោន ដោយ​បាន​ចាញ់​ម្ចាស់​ផ្ទះ ៣-០ នាល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នៅកីឡដ្ឋានស្មាតអអេសអិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផេករបស់ក្លិប Young Elephants បានសរសេរថា ៖«យើងខ្ញុំ (ក្លិបឈ្មោះជាភាសាឡាវ Xangnoy Club) ពិតជាមានកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលទទួលបានស្វាគមន៍យ៉ាងពិសេសពីឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង។ យើងខ្ញុំមានអារម្មណ៍កក់ក្តៅ និងស្វាគមន៍។ ជួបគ្នាលើកក្រោយទៀត សូមអរគុណ»។

ទំនាក់ទំនងក្រុមការងារក្លិបបាល់ទាត់ Young Elephants និងក្រុម​ការងារ​ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានកើតមានឡើងយ៉ាងស្និទ្ធស្នាល បន្ទាប់ពីក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងបាននាំចូលកីឡាករ Bounphachan Bounkong សមាជិកក្រុមជម្រើសជាតិឡាវ និងជាប្រធានក្រុម Young Elephants កាលពីខែកក្កដា ឆ្នាំ២០២៣នេះ។

បន្ទាប់ពីបានចូលរួមជាមួយក្លិបនេះនៅកម្ពុជា កីឡាករ Bounphachan បានបង្ហាញខ្លួនឲ្យព្រះខ័នរាជស្វាយរៀងពីរដងហើយក្នុងការប្រកួតលីគកំពូលកម្ពុជាពីរសប្តាហ៍ដំបូង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កងការពារអាកាស
ព័ត៌មានជាតិ២០ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ១៩ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

Sokha Hotels

ព័ត៌មានពេញនិយម