កីឡា
UEFA សម្រេចឲ្យក្រុមយុវជនរុស្ស៊ីចូលរួមប្រកួតកម្រិតអឺរ៉ុបវិញ
គណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានបោះឆ្នោតដើម្បីបញ្ជូលក្រុមយុវជនរុស្ស៊ីឲ្យបានចូលរួមប្រកួតអន្តរជាតិរបស់ខ្លួន ដោយលើកហេតុផលថា “អនីតិជនជំនាន់មួយ” មិនត្រូវដកហូតសិទ្ធិក្នុងការប្រកួតបាល់ទាត់អន្តរជាតិដោយសារសង្រ្គាមកំពុងបន្តនៅប្រទេសអ៊ុយក្រែន។

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំដែលធ្វើឡើងនៅទីក្រុង Limassol ក្នុងប្រទេស Cyprus ដោយ UEFA បាននិយាយថា ក្រុមយុវជនរុស្ស៊ីនឹងត្រូវបានបញ្ចូលទៅក្នុងការប្រកួតរបស់ខ្លួនរដូវកាលនេះ។
គណៈកម្មាធិការប្រតិបត្តិក៏បានស្នើឱ្យរកដំណោះស្រាយបច្ចេកទេសមួយ ដើម្បីអាចឱ្យក្រុមយុវជន ទាំងបុរស និងនារីអាយុក្រោម ១៧ឆ្នាំរបស់រុស្សីចូលប្រកួតឡើងវិញ បើទោះបីជាការចាប់ឆ្នោតបែងចែកពូលបានធ្វើឡើងរួចហើយក្តី។
គណៈកម្មាធិការក៏ឆ្លៀតឱកាសដើម្បីបញ្ជាក់ឡើងវិញនូវការថ្កោលទោសរបស់ខ្លួនចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងបានបញ្ជាក់ថា ការព្យួរក្លិប និងក្រុមជម្រើសជាតិឈុតធំរបស់រុស្ស៊ីនឹងនៅដដែលរហូតដល់សង្គ្រាមបញ្ចប់។

ប្រធាន UEFA លោក Aleksander Čeferin បាននិយាយថា ៖«ការបន្តផ្អាករបស់ UEFA ប្រឆាំងនឹងក្រុមមនុស្សពេញវ័យរុស្ស៊ីឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រកាន់ជំហរប្រឆាំងនឹងអំពើហិង្សា និងការឈ្លានពាន។ UEFA កំណត់ថា ជំហរនេះនឹងបន្តរហូតដល់សង្គ្រាមចប់»។
គួររម្លឹកថា UEFA បានផ្អាកក្រុមរុស្ស៊ីទាំងអស់ពីការប្រកួតរបស់ខ្លួនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ភ្លាមៗបន្ទាប់ពីការលុកលុយលើអ៊ុយក្រែន៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៣ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់


