កីឡា
ជើងខ្លាំងថៃ២នាក់ ធ្លាប់ឈ្នះ សុខ ធី និង ឡៅ ចិត្រា បោះជំហានចូលវ៉ៃឃីកបុកសីង
តារាប្រដាល់ថៃពីររូបគឺ «រន្ទះជើងម៉ាស៊ី» Superlek Kiatmoo9 និង«មនុស្សដែក» Rodtang “The Iron Man” Jitmuangnon ជាជើងខ្លាំងជោគជ័យក្នុងអាជីពប្រដាល់មួយថៃរបស់ ខ្លួនទាំងក្នុងប្រទេស និងក្រៅប្រទេស។

បន្ទាប់ពីជោគជ័យនៅសង្វៀនអន្តរជាតិ ONE Championship ជើងខ្លាំងទាំងពីររូបនេះ បានសម្លឹងឃើញឱកាសចាប់យកជំនាញឃីកបុកសីងថែមទៀត ស្របពេលដែលទីផ្សារកីឡានេះកំពុងពេញនិយមនាពេលបច្ចុប្បន្ន។ នៅព្រឹត្តិការណ៍ប្រកួតផ្សាយផ្ទាល់ ONE: FISTS OF FURY ចេញពីកីឡដ្ឋាន Singapore Indoor Stadium នៅថ្ងៃសុក្រ ទី២៦ ខែកុម្ភៈនេះ កីឡាកររហស្សនាមរន្ទះជើងម៉ាស៊ីន Superlek Kiatmoo9 ទទួលបានឱកាសឡើងប្រកួតដណ្តើមខ្សែក្រវាត់ឃីកបុកសីងពិភពលោក។ Superlek ត្រូវវ៉ៃដណ្តើមខ្សែក្រវាត់ឃីកបុកសីងពិភពលោកទម្ងន់ ONE Flyweight ពីម្ចាស់ជើង Ilias Ennahachi។ ម្ចាស់ខ្សែក្រវាត់រូបនេះ បានឈ្នះកីឡាករថៃ Petchdam Petchyindee Academy ដើម្បីឈ្នះខ្សែក្រវាត់កាលពីខែសីហា ឆ្នាំ២០១៨។

មុនពេលឈានដល់ការប្រកួតដណ្តើមខ្សែក្រវាត់នេះ Superlek មិនទាន់ស្គាល់បរាជ័យទេក្នុងចំណោមការប្រកួត៤ដងនៅសង្វៀន ONE។ ឆ្នាំ២០១៩ រូបគេប្រកួតបានពីរដង គឺលើកទី១យកឈ្នះជើងខ្លាំងលេខ១កម្ពុជា ឡៅ ចិត្រា ដោយពិន្ទុ និងលើកទី២បានយកឈ្នះកីឡាករព័រទុយហ្គាល់ Rui Botelho ដោយពិន្ទុ។ នៅឆ្នាំ២០២០ Superlek ប្រកួត២ដងទៀត គឺបានយកឈ្នះមិត្តរួមជាតិ Panpayak ដោយពិន្ទុ និងចុងក្រោយបំផុតឈ្នះកីឡាករ Fahdi Khaled ដោយពិន្ទុ។ យ៉ាងណាទាំង៤លើកនេះ គឺជាការប្រកួតលក្ខណៈមួយថៃ។
ជ័យជម្នះ៤លើកជាប់គ្នានោះហើយដែលធ្វើឲ្យ Superlek មានឱកាសប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក ប៉ុន្តែជាការប្រកួតលក្ខណៈឃីកបុកសីងដែលខុសពីមុនប្រកួតមួយថៃ។ ប្រសិនបើ Superlek អាចយកឈ្នះកីឡាករ Ennahachi បាននោះ រូបគេនឹងបង្កើនប្រវត្តិប្រកួតឈ្នះដល់១២៧ដង និងក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោកថ្មី។ ចំណែកជើងខ្លាំងរហស្សនាម«មនុស្សដែក» Rodtang Jitmuangnon ក៏ត្រូវប្រកួតក្នុងព្រឹត្តិការណ៍ ONE: FISTS OF FURY នេះដែរ ប៉ុន្តែជាការប្រកួតឃីកបុកសីងលក្ខណៈមិត្តភាព។


អ្នកគាំទ្រកម្ពុជាពិតជាស្គាល់យ៉ាងច្បាស់កីឡាករថៃ Rodtang នេះដែលបច្ចុប្បន្នជាម្ចាស់ខ្សែក្រវាត់មួយថៃពិភពលោកទម្ងន់ ONE Flyweight។ ការឡើងសង្វៀនប្រកួតឃីកបុកសីងលើកដំបូងនេះ រូបគេត្រូវជួបដៃគូ Alejandro Rivas។ជើងខ្លាំង Rodtang បានជោគជ័យខ្លាំងក្នុងអាជីពប្រដាល់មួយថៃរបស់ខ្លួន មុនពេលឈានជើងចូលសង្វៀន ONE ដែលរូបគេបាន៨ដងហើយគឺមិនទាន់ចាញ់សោះ។ ក្នុងចំណោមជ័យជម្នះទាំង៨ដងនោះ រូបគេក៏បានផ្តួលជើងខ្លាំងកម្ពុជា សុខ ធី ឲ្យបោះចោលការប្រកួតក្នុងទឹកទី២។
រូបគេធ្លាប់បង្ហើបហើយថា នាពេលខាងមុខមិនប្រាកដទេថា រូបគេអាចនឹងចូលប្រឡូកប្រដាល់គុនចម្រុះ ឬឃីកបុកសីង។ ទីបំផុតការបង្ហើបនោះស្តែងចេញហើយគឺចូលប្រឡូកឃីកបុកសីងដែលស័ក្តិសមនឹងសមត្ថភាពរបស់គេដែលពូកែកណ្តាប់ដៃ និងទាត់។ កីឡាករ កីឡាការិនីថៃមួយចំនួនកំពុងគ្រងខ្សែក្រវាត់មួយថៃពិភពលោកផង និងខ្សែក្រវាត់ឃីកបុកសីងផង ដូច្នេះទាំង Rodtang និង Superlek សុទ្ធតែមានមហិច្ឆតាបន្ថែមខ្សែក្រវាត់ឃីកបុកសីងពិភពលោកក្នុងបញ្ជីសមិទ្ធផលរបស់ខ្លួន៕
សូមចុចអាន៖ Ilias Ennahachi ឡើងការពារខ្សែក្រវាត់ទល់ Superlek ខណៈ Rodtang និង Petrosyan បង្ហាញវត្តមាន
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


