Connect with us

កីឡា

Ilias Ennahachi ឡើង​ការពារ​ខ្សែក្រវាត់​ទល់ Superlek ខណៈ Rodtang និង Petrosyan បង្ហាញ​វត្តមាន​

បានផុស

នៅ

​នា​ព្រឹក​ថ្ងៃទី៣ ខែ​កុម្ភៈ​នេះ ស្ថាប័ន​រៀបចំ​ព្រឹត្តិការណ៍​កីឡា​លំដាប់​ពិភពលោក ONE Championship បាន​ប្រកាស​អំពី​ព្រឹត្តិការណ៍​ប្រកួត​ផ្សាយ​ផ្ទាល់ ONE: FISTS OF FURY ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២៦ ខែកុម្ភៈ នា​កីឡដ្ឋាន Singapore Indoor Stadium ប្រទេស​សិង្ហ​បុរី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​កម្មវិធី​នេះ​ផងដែរ ក៏​មាន​វត្តមាន​របស់​វីរបុរស​ឃី​ក​បុក​សី​ង Giorgio Petrosyan, ម្ចាស់​ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion កីឡាករ Rodtang Jitmuangnon, និង​កីឡាការិនី​គុន​ចម្រុះ​វ័យក្មេង Victoria Lee ផង​ដែរ​។ គូ​ឯក ម្ចាស់​ខ្សែក្រវាត់ ONE Flyweight Kickboxing World Champion កីឡាករ Ilias Ennahachi ឡើង​ការពារ​ខ្សែក្រវាត់​របស់ខ្លួន​ទល់នឹង​គូប្រជែង​លំដាប់​ទី​២​ក្នុង​ទម្ងន់ Flyweight សញ្ជាតិ​ថៃ Superlek “The Kicking Machine” Kiatmoo9​។

​ចំណែក គូ​ឯក​រង តម្រូវ​លើ​វីរបុរស​ឃី​ក​បុក​សី​ង Giorgio “The Doctor” Petrosyan ត្រលប់មក​សង្វៀន​វិញ​ដោយ​ជួប​ជើងឯក​ឃី​ក​បុក​សី​ង​ពិភពលោក Davit Kiria ជា​លើក​ទី​២​។ ជាង​នេះ​ទៅ​ទៀត Rodtang “The Iron Man” Jitmuangnon ដែល​ជា​ម្ចាស់​ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion ក៏​ហក់​ចូល​សង្វៀន​វិញ​ដែរ​ពេល​ប្រឈម​នឹង Alejandro “El Puma” Rivas ក្នុងការ​បង្ហាញខ្លួន​ដំបូង​ក្នុង​ក្បាច់​ឃី​ក​បុក​សី​ង​។ គូប្រជែង​ឃី​ក​បុក​សី​ង​លំដាប់ថ្នាក់​ទី​៣​ក្នុង​ទម្ងន់ bantamweight កីឡាករ Hiroki Akimoto ត្រូវ​ប៉ះ​គូប្រជែង​លំដាប់​ទី​៤ កីឡាករ “Muay Thai Boy” Zhang Chenglong ក្នុង​ជំនួប​សង​បន្ទាប់​ពី​ជួបគ្នា​ម្ដង​កាល​ខែតុលា​។

​ចំណែក​ពីរ​គូ​ផ្សេងទៀត ៖ កីឡាការិនី​ជំនាញ​មួយ​ថៃ​និង​កំពុង​មានឈ្មោះ​បោះ​សំឡេង Wondergirl Fairtex ឡើង​សង្វៀន​ជួប​កីឡាការិនី​កូនកាត់​ហ្វីលីពីន​-​អាមេរិក Jackielou Buntan​។ រីឯ Victoria “The Prodigy” Lee ត្រូវ​បង្ហាញខ្លួន​ដំបូង​នៅ​សង្វៀន ONE ដោយ​ត្រូវ​តតាំង​នឹង​កីឡាការិនី​ថៃ Sunisa “Thunderstorm” Srisen ក្នុងការ​ប្រកួត​គុន​ចម្រុះ​ទម្ងន់​។

គូប្រកួត​លម្អិត​នៅ ONE: FISTS OF FURY

1-Ilias Ennahachi vs. Superlek Kiatmoo9(​គូ​ដណ្ដើម​ខ្សែក្រវាត់ ONE Flyweight Kickboxing World Championship – Flyweight)

2-Giorgio Petrosyan vs. Davit Kiria(​ឃី​ក​បុក​សី​ង – Featherweight)

3-Rodtang Jitmuangnon vs. Alejandro Rivas(​ឃី​ក​បុក​សី​ង – Flyweight)

4-Hiroki Akimoto vs. Zhang Chenglong(​ឃី​ក​បុក​សី​ង​-Bantamweight)

5-Wondergirl Fairtex vs. Jackielou Buntan (​មួយ​ថៃ​-Strawweight)

6- Victoria Lee vs. Sunisa Srisen(​គុន​ចម្រុះ​-Atomweight)

​ដោយឡែក ព្រឹត្តិការណ៍​ជា​ស៊េរី ONE: FISTS OF FURY II និង ONE: FISTS OF FURY III ក៏​ត្រូវ​រៀបចំ​នៅ Singapore Indoor Stadium រៀង​គ្នា​នៅ​ថ្ងៃទី៥ ខែមីនា និង ១៩ ខែមីនា៕

សូមចុចអាន៖ នារី​ខ្មែរ​-​អាមេរិក សុ​វណ្ណា​រី ចង់​ក្លាយជា​ជើងឯក​ពិភពលោក​ទម្ងន់ Flyweight ទី​១​របស់ ONE

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១០ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម