Connect with us

កីឡា

តើកម្ពុជាបង្កើតកំណត់ត្រាឡើងជុំ​ទី២ជាលើកទី៣បានទេប៉ះប៉ាគីស្ថានថ្ងៃនេះ?

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹង​ប្រកួត​ជា​មួយ​ជម្រើស​ជាតិ​ប៉ាគីស្ថាន ជើង​ទី​២ វគ្គ​ជម្រុះ​ជុំ​ទី​១ ជើង​ឯក​ពិភព​លោក​ឆ្នាំ​២០២៦ វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​​១៧ ខែ​តុលា ឆ្នាំ​២០២៣ នៅកីឡដ្ឋាន Jinnah ក្នុងទីក្រុង អីស្លាម៉ាបាដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​ប្រកួត​កាត់​សេចក្តី​ដើម្បី​ស្វែង​រក​១​ក្រុម​ឡើង​ទៅ​វគ្គ​ជម្រុះ​ជុំ​ទី​២។​ ក្រុម​កម្ពុជា​​ហាក់​​ខក​ចិត្ត​​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន បន្ទាប់​ពី​បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល​គ្មាន​គ្រាប់​បាល់ ០-០ ក្នុង​ជើង​ទី​១ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២៣។

លទ្ធផល​ស្មើ​គ្នា​នៅ​ជើង​ទី​១​ជា​អ្វី​ដែល​ប៉ាគីស្ថាន​សប្បាយ​ចិត្ត ខណៈ​ក្នុង​ប្រវត្តិ​​ក្រុម​មួយ​នេះ​មិន​​ធ្លាប់​​ស្មើ ឬ​ឈ្នះ​កម្ពុជា​ឡើយ។ ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ប្រកួត​នៅ​ជើង​ទី​២​ក្នុង​ផ្ទះ​របស់​ខ្លួន ហើយ​ក៏​ជា​ការ​ប្រកួត​ក្នុង​ផ្ទះ​លើក​ដំបូង​ថែម​ទៀត បន្ទាប់​ពី​ត្រូវ​បាន​ហាម​ធ្វើ​ម្ចាស់​ផ្ទះ​ក្នុង​ដី​របស់​ខ្លួន​អស់​រយៈ​ពេល​៨​ឆ្នាំមក​ហើយ​ដោយសារ​បារម្ភ​ពីសុវត្ថិភាព។

ដោយ​ឡែក កម្ពុជានឹង​បង្កើត​ស្ថិតិ​ឡើង​ជុំ​ទី​២​ជា​លើក​ទី​៣ ក្នុង​វគ្គ​ជម្រុះ​ជើង​ឯក​ពិភព​លោក ប្រសិន​បើ​ទទួល​បាន​លទ្ធផល​ល្អ​ជា​មួយ​ប៉ាគីស្ថាន​​​ជើង​ទី​២​នេះ។

វគ្គ​ជម្រុះ​ជុំ​ទី១ ជើង​ឯក​ពិភព​លោក​ឆ្នាំ​២០១៨ ក្រុម​កម្ពុជា​បាន​ឡើង​វគ្គ​ជម្រុះ​ជុំ​ទី២ បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ ម៉ាកាវ​ គឺ​ជើង​ទី១ ឈ្នះ ៣-០ នៅ​ថ្ងៃ​ទី១២ ខែ​មីនា ឆ្នាំ​២០១៥ នៅ​ទឹក​ដី​កម្ពុជា និង​ជើង​ទី​២ ស្មើ​គ្នា ១-១ នៅ​ថ្ងៃ​ទី១៧ ខែ​មីនា ឆ្នាំ​២០១៥ នៅ​ទឹក​ដី​ម៉ាកាវ។​

វគ្គ​ជម្រុះ​ជុំ​ទី១ ជើង​ឯក​ពិភព​លោក ឆ្នាំ​២០២២ ក្រុមកម្ពុជា បាន​ឡើង​ទៅ​ជុំ​ទី​២ បន្ទាប់​​ពី​បាន​យក​ឈ្នះ​ ប៉ាគីស្ថាន ក្នុង​ជើង​ទី១ ដោយ​លទ្ធផល ២-០ ថ្ងៃទី៦ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​រាជ​ធានី​ភ្នំពេញ និង​ជើង​ទី​២ ដោយ​លទ្ធផល ២-១ នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​ប្រទេស​កាតារ​ដែល​ជា​ទឹក​ដី​កណ្តាល៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម