កីឡា
ប្រមុខ IOC មិនបានគិតពីការលុបចោល កីឡាអូឡាំពិក២០២៤នៅបារាំង ទោះពិភពលោកកំពុងមានសង្គ្រាម
ព្រឹត្តិការណ៍កីឡាអូឡាំពិកធ្លាប់ត្រូវបានលុបចោល ៣ដងកាលពីអតីតកាលដោយសារសង្គ្រាមគឺឆ្នាំ១៩១៦ ១៩៤០ និង ១៩៤៤ ប៉ុន្តែប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បាននិយាយថ្ងៃចន្ទថា អូឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស នឹងមិនត្រូវបានគេលុបចោលឡើយ ទោះជម្លោះរវាង រុស្ស៊ី និងអ៊ុយក្រែន ស្របពេលសង្គ្រាមរវាង អ៉ីស្រាអែល និង ប៉ាឡេស្ទីន។
លោក Bach បាននិយាយនៅឯវេទិកានៅអាល្លឺម៉ង់ថា ៖«យើងមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយយ៉ាងខ្លាំង។ បើនិយាយថា យើងនឹងលះបង់ព្រឹត្តិការណ៍នេះនឹងក្លាយជាវិធីសាស្រ្តខុសទាំងស្រុង»។
លោកបន្តថា៖ «យើងមានសង្គ្រាមជាច្រើនរវាងរដ្ឋាភិបាល និងប្រទេសនានា តែអត្តពលិកតែងតែចូលរួមក្នុងការប្រកួតកីឡានេះ។ នោះគឺស្របតាមបេសកកម្មអូឡាំពិក។ ខ្ញុំមិនដឹងថា តើយើងមានសង្រ្គាមលោកទេ។ ការក្បត់គំនិតជាមូលដ្ឋាននៃកីឡាគឺមិនអាចទៅរួចទេជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។ យោងតាមនិយមន័យរបស់អង្គការសហប្រជាជាតិបច្ចុប្បន្នមានសង្រ្គាម ចំនួន២៨កន្លែងនៅលើពិភពលោក។ បេសកកម្មរបស់យើងគឺជាបេសកកម្មមនុស្សធម៌ សម្រាប់អត្តពលិក និងកីឡា។ មនុស្សក៏ត្រូវការអ្វីមួយដើម្បីបង្រួបបង្រួមពួកគេដែរ»។
លោក Bach ធ្លាប់បាននិយាយកាលពីមុនថា អត្តពលិកមិនគួរទទួលទណ្ឌកម្មចំពោះសកម្មភាពរបស់រដ្ឋាភិបាលរបស់ពួកគេទេ ប៉ុន្តែលោកបានទទួលស្គាល់ថា វាជា “ភាពលំបាក” ថាតើត្រូវអនុញ្ញាតឱ្យអត្តពលិករុស្ស៊ី និងបេឡារុស្ស ប្រកួតប្រជែងក្នុងភាពអព្យាក្រឹតនៅទីក្រុងប៉ារីសដែរឬទេ។
«កីឡាមិនអាច និងមិនត្រូវប្រកាន់និន្នាការនយោបាយឡើយ តែត្រូវអព្យាក្រឹត្យនយោបាយ។ ប្រសិនបើវាទទួលតួនាទីជាអាជ្ញាកណ្តាលក្នុងរាល់ជម្លោះ នោះគឺជាការបញ្ចប់នៃកីឡាអន្តរជាតិ»។ ប្រធាន IOC បានពន្យល់៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៩ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


