កីឡា
គ្រូព្រះខ័នរាជស្វាយរៀងចង់ឃើញក្លិបនីមួយៗចេញក្រៅផ្សព្វផ្សាយពីខ្លួនឲ្យច្រើន
លោក Pep Muñoz គ្រូបង្វឹកក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងចង់ឃើញក្លិបបាល់ទាត់នៅកម្ពុជាចេញក្រៅដើម្បីផ្សព្វផ្សាយពីខ្លួនឲ្យបានច្រើនក្នុងគោលបំណងទាក់ទាត់មហាជនឲ្យចាប់អារម្មណ៍កាន់តែខ្លាំង។

លោកបានលើកឡើងថា បច្ចុប្បន្ននេះក្លិបនីមួយៗសុទ្ធតែមានអ្នកគាំទ្ររៀងៗខ្លួននៅតាមកីឡដ្ឋាន ប៉ុន្តែនេះមិនទាន់គ្រប់គ្រាន់ឡើយ។ ក្លិបត្រូវធ្វើសកម្មភាពឲ្យបានច្រើនថែមទៀត និងត្រូវធ្វើអ្វីដែលកាន់តែងាយស្រួលដល់អ្នកគាំទ្រ។
លោក Pep Muñoz មានប្រសាសន៍ថា ៖«ខ្ញុំគិតថា ក្លិបនីមួយៗគួរតែចេញពីកីឡដ្ឋាន ចេញពីការិយាល័យទៅតាមដងផ្លូវ តាមទីប្រជុំជន ឬតាមសាលារៀនដើម្បីផ្សព្វផ្សាយពីក្លិប កីឡាករ កម្មវិធីប្រកួត។ ធ្វើបែបនេះដើម្បីឲ្យមហាជន ក្មេងៗបានដឹងពីបាល់ទាត់។ ពួកគាត់ខ្លះអាចចូលរួមលេងបាល់ ហ្វឹកហាត់ ឬជាពិសេសឆ្លៀតទៅមើលការប្រកួតផ្ទាល់។ ពេលឪពុកម្តាយរបស់ពួកគាត់ទៅមើលការប្រកួត កូនៗក៏ទៅមើលដែរ អីចឹងយើងអាចឲ្យកូនៗចូលមើលដោយមិនគិតថ្លៃ»

សម្រាប់ខេមបូឌានព្រីមៀរលីគ២០២៣-២៤នេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងត្រូវបានមើលឃើញមានអ្នកគាំទ្រចូលទស្សនាផ្ទាល់ច្រើនជាងគេរាល់ការប្រកួត ដោយសារក្លិបមានទំនាក់ទំនងល្អជាមួយអ្នកគាំទ្រ។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបានឲ្យដឹងថា ៖«ឥឡូវនេះ មានអ្នកគាំទ្រកីឡាបាល់ទាត់ច្រើន ទាំងអ្នកមើលផ្ទាល់ និងតាមបណ្តាញសង្គម។ ជាពិសេសអ្នកគាំទ្ររបស់យើងនៅខេត្តស្វាយរៀងបានចូលទស្សនាពេញកីឡដ្ឋានរាល់ការប្រកួត។ ពេលយើងលេងនៅក្រៅដី ពួកគាត់តាមយើងទៅមើលផ្ទាល់ថែមទៀត»។

«ខ្ញុំគិតថា ក្រុមព្រះខ័នរាជស្វាយរៀងមានអ្នកគាំទ្រដ៏ល្អបំផុត។ ពួកគាត់គាំទ្រយើងគ្រប់ពេលវេលា។ នេះជាចំណុចសំខាន់របស់យើង។ ពួកគាត់ជួយយើងច្រើនមែនទែន ដូច្នេះក្នុងនាមយើងជាក្លិបគួរជួយអ្វីដល់គាំទ្រវិញ។ បានន័យថា យើងអាចបន្ទាប់តម្លៃសំបុត្រដើម្បីឲ្យអ្នកគាំទ្រកាន់តែច្រើន។ ទោះបីជាយើងមិនបានចំណេញពីការលក់សំបុត្រមែន តែយើងមើលឃើញថា ពេលកីឡដ្ឋានយើងមានអ្នកទស្សនាពេញ យើងមានបរិយាកាសល្អមែនទែន។ ទោះបីជាយើងមិនទាន់ទទួលបានផលចំណេញ ក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រឈ្នះនាពេលបច្ចុប្បន្ន»។ លោកបានសង្កត់ធ្ងន់។
លោកបានបន្ថែមថា ៖«ក្លិបព្រះខ័នរាជស្វាយរៀងមានទំនាក់ទំនងល្អជាមួយអ្នកគាំទ្រ។ កីឡដ្ឋានស្វាយរៀងគឺមានអ្នកគាំទ្រចូលទស្សនាពេញរាល់ការប្រកួត អីចឹងមានន័យថា ក្លិបរបស់យើងបានធ្វើការងារល្អហើយជាមួយអ្នកគាំទ្រ»។

ជាការពិតណាស់ កីឡដ្ឋានខេត្តស្វាយរៀងតែងតែមានអ្នកទស្សនាផ្ទាល់ពេញៗ បន្ទាប់ពីត្រូវបានជួសជុលបន្ថែមកន្លែងអង្គុយ មានកន្លែងភេសជ្ជៈ និងកន្លែងភ្ញៀវពិសេសថែមទៀត។ ទោះបីជាយ៉ាងណា កីឡដ្ឋានរបស់ក្លិបមួយចំនួនមានកន្លែងអង្គុយច្រើន ប៉ុន្តែនៅមិនទាន់មានអ្នកគាំទ្រចូលទស្សនាពេញ ប្រការនេះទាមទារឲ្យក្លិបធ្វើសកម្មច្រើនបន្ថែមទៀតដើម្បីទាក់ទាញអ្នកគាំទ្រ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


