កីឡា
សប្តាហ៍ទី១២ ក្រុមកំពូល៥សុទ្ធតែមិនឈ្នះ ចុះភ្នំពេញក្រោនប៉ះទ័ពល្ងាចនេះ?
ក្រុមដែលឈរលំដាប់កំពូលតារាងទាំង៥នៃលីគបាល់ទាត់កំពូលកម្ពុជាសុទ្ធតែមិនអាចរកបាន៣ពិន្ទុពេញដូចគ្នាសម្រាប់ការប្រកួតក្នុងសប្តាហ៍ទី១២ ខណៈក្រុមចំណាត់ថ្នាក់លេខ២ភ្នំពេញក្រោនត្រូវប្រកួតជាមួយក្រសួងការពារជាតិ ល្ងាចថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅស្តាតចាស់។

ព្រះខ័នរាជស្វាយរៀងដែលកំពុងឈរលើកំពូលតារាងតាំងពីដើមរដូវកាលមកបានស្គាល់បរាជ័យជាលើកដំបូងក្រោមថ្វីជើងម្ចាស់ផ្ទះណាហ្គាវើលដ៍ដោយលទ្ធផល ១-០ នៅទឹកដីខេត្តកំពង់ស្ពឺ។ ការប្រកួតនេះក្រុមភ្ញៀវខំប្រឹងសម្រុកខ្លាំងមែនទែន ប៉ុន្តែមិនអាចបំប៉ោងសំណាញ់ទីរបស់ម្ចាស់ផ្ទះបានឡើយ ដោយសារណាហ្គាវើលដ៍បានចុះការពារស្ទើរទាំងស្រុងដោយរង់ចាំឱកាសវាយបកប៉ុណ្ណោះ។
ណាហ្គាវើលដ៍ហាក់ល្អប្រសើរវិញហើយ ដោយ២ប្រកួតចុងក្រោយស្មើក្រុមខ្លាំងវិសាខា និងឈ្នះក្រុមចំណាត់ថ្នាក់លេខ១ព្រះខ័នរាជស្វាយរៀង បន្ទាប់ពីធ្វើមិនសូវបានល្អកាលពីជើងទី១។

ទោះបីជាយ៉ាងណា ព្រះខ័នរាជស្វាយរៀងនៅតែបន្តឈរលើកំពូលតារាងដោយមាន៣១ពិន្ទុ បន្ទាប់ពីឈ្នះ១០ ស្មើ១ និងចាញ់១។ អ្វីដែលគួរឲ្យចាប់អារម្មណ៍២ប្រកួតចុងក្រោយរបស់ក្រុមដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងធ្វើមិនបានល្អទេគឺស្មើ ភ្នំពេញក្រោន ០-០ និងចាញ់ណាហ្គាវើលដ៍ ១-០។
ចំពោះក្រុមចំណាត់ថ្នាក់លេខ៣ វិសាខា រកបានតែ១ពិន្ទុប៉ុណ្ណោះក្នុងសប្តាហ៍ទី១២ ដោយបានត្រឹមស្មើជាមួយក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ក្នុងលទ្ធផល ១-១។ នេះជាលទ្ធផលស្មើ២ប្រកួតជាប់គ្នារបស់វិសាខា បន្ទាប់ពីសប្តាហ៍ទី១១ក៏បានត្រឹមស្មើជាមួយណាហ្គាវើលដ៍ ១-១។

ដោយឡែកក្រុមចំណាត់ថ្នាក់លេខ៤គឺ ISI ដង្កោសែនជ័យជាសមាជិកថ្មីក្នុងលីគកំពូលធ្វើបានល្អក្នុងចំណោម៥ប្រកួតចុងក្រោយគឺឈ្នះ៣ ស្មើ១ និងចាញ់១ដោយមាន១៧ពិន្ទុ។
សប្តាហ៍ទី១២ បឹងកេតនៅតែធ្វើមិនបានល្អដោយបានត្រឹមស្មើ ២-២ ជាមួយក្រុមភ្ញៀវព្រៃវែង។ ៥ប្រកួតចុងក្រោយរបស់បឹងកេតមិនទាន់ស្គាល់ជ័យជម្នះឡើយគឺស្មើ៣ និងចាញ់២ ដូច្នេះក្រុមនេះកំពុងមាន១៦ពិន្ទុ ឈរលេខរៀងទី៥។

ក្រុមដែលទទួលបានលទ្ធផលល្អប្រសើរជាងគេគឺ អង្គរថាយហ្គឺរបានយកឈ្នះលើម្ចាស់ផ្ទះគិរីវង់សុខសែនជ័យដោយលទ្ធផល ១-៣ ដើម្បីមាន១៤ពិន្ទុឡើងទៅឈរលេខ៦បណ្តោះអាសន្ន។ ៥ប្រកួតចុងក្រោយរបស់អង្គរថាយហ្គឺរធ្វើបានល្អគួរសមដោយបានឈ្នះ៣ និងស្មើ២។
ល្ងាចថ្ងៃចន្ទនេះ ភ្នំពេញក្រោនត្រូវការឈ្នះម្ចាស់ផ្ទះក្រសួងការពារជាតិដើម្បីកាត់បន្ថយគម្លាតពិន្ទុជាមួយព្រះខ័នរាជស្វាយរៀង។ ៥ប្រកួតចុងក្រោយរបស់ម្ចាស់ការពារជាតិជើងឯកឆ្នាំចាស់នៅលីគគឺឈ្នះ២ ស្មើ១ និងចាញ់១ ប៉ុន្តែជ័យជម្នះ៤-០លើក្រុមហ្វីលីពីនក្នុងពានរង្វាន់ AFC Cup ជាកម្លាំងចិត្តសំខាន់ធ្វើឲ្យក្រុមមានស្មារតីប្រយុទ្ធថ្ងៃនេះ។

ក្រសួងការពារជាតិធ្វើមិនសូវបានល្អទេក្នុង៥ប្រកួតចុងក្រោយគឺឈ្នះ១ និងចាញ់៤ ដូច្នេះត្រូវខិតខំប្រឹងប្រែងខ្លាំងមែនទែនដើម្បីរកពិន្ទុបន្ថែមទៀត ហើយអាចរក្សាចំណាត់ថ្នាក់៦ ឬឡើងទៅលេខ៥។ ប្រសិនបើលទ្ធផលមិនល្អប្រសើរល្ងាចនេះនឹងធ្លាក់ទៅចំណាត់ថ្នាក់លេខ៨ ឬលេខ៩។
ការប្រកួតរវាងក្រសួងការពារជាតិ និងភ្នំពេញក្រោន វេលាម៉ោង៦ល្ងាច នៅស្តាតចាស់ ផ្សាយផ្ទាល់តាម BTV Cambodia៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


