កីឡា
Gael Clichy ថា Man City សំណាងហើយដែលរបូតត្រឹម១គ្រាប់ជួប Aston Villa យប់មិញ
រឿងដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីយប់មិញគឺក្លិប Manchester City បានចាញ់ក្រុមម្ចាស់ផ្ទះ Aston Villa ១-០ នៅកីឡដ្ឋាន Villa Park ដែលធ្វើឲ្យក្រុម Aston Villa ឡើងមកលេខ៣ ខណៈ Man City ធ្លាក់ទៅលេខ៤។

អតីតខ្សែការពារក្លិប Man City កីឡាករ Gael Clichy បាននិយាយថា ៖«នេះជាការប្រកួតមួយដែល Man City លេងអាក្រក់បំផុត។ យើងមិនធ្លាប់ឃើញពួកគេលេងបែបនេះទេពីមុន។ វាមិនមានភាពរលូនសោះ។ ពួកគេសំណាងហើយ ដែលមិនរបូតគ្រាប់បាល់២គ្រាប់ ឬច្រើនជាងនេះអាច ៣ទៅ៤គ្រាប់»។
ការប្រកួតយប់មិញជាការប្រកួតដ៏អាក្រក់បំផុតរបស់ Man City ដោយ៩០នាទីពេញ ពួកគេមានឱកាសស៊ុតសំដៅទីក្រុម Aston Villa បានតែ២លើកគត់ ហើយពួកមិនមានឱកាសសោះក្នុងការទាត់បាល់ជ្រុង ខណៈក្រុម Aston Villa មានឱកាសស៊ុត២២លើក ចំគោលដៅ៧លើក រកបាន១គ្រាប់ និងមានឱកាសទាត់បាល់ជ្រុងរហូតដល់ទៅ៦លើក។

លោក Pep Guardiola បាននិយាយថា៖«ក្រុមធ្វើបានល្អគឺជាអ្នកឈ្នះ។ យើងបានតស៊ូ ជាពិសេសនៅវគ្គទី១ និងវគ្គទី២គឺខុសគ្នាទាំងស្រុង។ គុណភាពនៃការបញ្ចូនបាល់ និងការធ្វើចលនារបស់យើង ខ្ញុំស្ទើរតែមិនឃើញសោះក្នុងការប្រកួតនេះ។ ខ្ញុំដឹងពីកម្រិតរបស់ខ្ញុំ ហើយក្នុងនាមជាអ្នកចាត់ការ ខ្ញុំត្រូវរកវិធីដើម្បីឈ្នះការប្រកួតបន្ទាប់។ ខ្ញុំនៅទីនេះដើម្បីជួយពួកគេ។ បរាជ័យ៤ដងរបស់យើងនៅរដូវកាលនេះបានកើតឡើងនៅពេលខ្សែបម្រើដ៏មានឥទ្ធិពល Rodri បានអវត្តមានក្នុងជម្រើស១១នាក់»។
ចំពោះវត្តមានក្នុងការបង្ហាញខ្លួនរបស់កីឡាករ Rodri ជាមួយក្រុម Man City គឺក្រុមមិនស្គាល់ចាញ់សោះក្នុងការប្រកួត៤៣លើកចុងក្រោយរបស់ពួកគេ៕

ប្រភព៖ BBC
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


