កីឡា
Real Madrid ជាក្រុមដំបូងគេរកចំណូលបាន១ពាន់លានដុល្លារក្នុងមួយរដូវកាល
ក្លិប Real Madrid ចាត់ទុកជាក្រុមបាល់ទាត់មួយជោគជ័យបំផុតនៅលើពិភពលោក ក្រោយបានឈ្នះពានរង្វាន់ជាច្រើនក្នុងប្រវត្តិសាស្រ្ដបាល់ទាត់។ អ្វីដែលកាន់តែពិសេសគឺផ្នែកហិរញ្ញវត្ថុរបស់ពួកគេមានភាពរឹងមាំខ្លាំង។

Real Madrid បានក្លាយជាក្រុមបាល់ទាត់ដំបូងគេ បានចុះបញ្ជីទទួលបានប្រាក់ចំណូលចំនួន១ពាន់លានដុល្លារ ក្នុងរដូវកាលឆ្នាំ ២០២៣-២៤។ ក្រុមអេស្ប៉ាញមួយនេះបានឈរនៅកំពូលតារាង Deloitte Football Money League ជាក្លិបដែលរកចំណូលបានច្រើនជាងគេលើពិភពលោកជាថ្មីម្តងទៀត។ ក្លិបបានវ៉ាដាច់ក្លិប Manchester City ដើម្បីឡើងមកឈរនៅកំពូលតារាងវិញ។
ការឈ្នះពានរង្វាន់ចំនួន៣ក្នុងរដូវកាលឆ្នាំ២០២៣-២៤ រួមទាំង LaLiga និង Champions League ធ្វើឲ្យមានការកើនឡើងនៃប្រាក់ចំណូលបន្ថែម ស្របពេលការងារជួសជុលនៅកីឡដ្ឋាន Bernabeu បញ្ចប់បាន។

ក្រុមហ៊ុន Deloitte បាននិយាយថា ៖«ប្រាក់ចំណូលប្រចាំថ្ងៃរបស់ Real បានកើនឡើងទ្វេដងដល់២៥៨លានដុល្លារ ក្រោយទទួលបានការឧបត្ថម្ភនៅលើដៃអាវថ្មី និងការកើនឡើងនៃការលក់ទំនិញបានធ្វើឲ្យប្រាក់ចំណូលពាណិជ្ជកម្មមានចំនួន៥០០លានដុល្លារ ការកើនឡើង១៩ភាគរយ»។
ក្រុម Man City ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ក្នុង Money League ជាមួយនឹងប្រាក់ចំណូល៨៧១លានដុល្លារ។ ពូកគេក៏បានបំបែកកំណត់ត្រាប្រាក់ចំណូលផ្ទាល់ខ្លួន ជាក្លិបបាល់ទាត់រកចំណូលបានច្រើនជាងគេក្នុងក្របខ័ណ្ឌ Premier League។
ងាកមកមើលចំណូលរបស់ក្លិបធំផ្សេងៗក៏រកចំណូលបានមិនធម្មតាដែរដូចជាក្រុម Paris St Germain រកចំណូលបាន៨៣៨លានដុល្លារ, Manchester United រកបាន៨០២លានដុល្លារ, Bayern Munich រកបាន៧៩៦លានដុល្លារ ឡើងក្នុងតារាងក្រុមកំពូលទាំង៥រកចំណូលបានច្រើនបំផុត ខណៈក្រុមArsenal រកបាន៧៤៦លានដុល្លារ និងក្រុម Borussia Dortmund ៥៣៤លានដុល្លារ៕

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


