កីឡា
Man United ប្រមូលយកទាំងអស់ពានរង្វាន់ប្រចាំខែវិច្ឆិកានៅ Premier League
ក្លិបបិសាចក្រហម Manchester United បានប្រមូលយកពានរង្វាន់ប្រចាំខែវិច្ឆិកាទាំង៣ ក្នុងក្របខណ្ឌ Premier League គឺពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំខែ ពានរង្វាន់កីឡាករល្អប្រចាំខែ និងពានរង្វាន់អ្នកស៊ុតបញ្ចូលទីល្អប្រចាំខែ។

គ្រូបង្វឹកក្លិប Manchester United លោក Erik ten Hag ត្រូវបានជ្រើសរើសជាគ្រូបង្វឹកល្អប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីលោកដឹកនាំ៣ប្រកួតចុងក្រោយ ក្នុងក្របខណ្ឌ Premier League មិនរហូតគ្រាប់សូម្បីតែ១គ្រាប់។ ចំពោះ៣ប្រកួតចុងក្រោយនោះក្លិប Man Utd បានយកឈ្នះ Fulham ១-០, ឈ្នះ Luton Town ១-០ និងឈ្នះ Everton ៣-០។ នេះគឺពានរង្វាន់គ្រូបង្វឹកឆ្នើមទី៣ ដែលលោក Erik ten Hag បានឈ្នះ បន្ទាប់ពីលោកធ្លាប់ឈ្នះពានរង្វាន់កាលពីខែកុម្ភៈ ឆ្នាំ២០២៣ និងខែកញ្ញា ឆ្នាំ២០២២។

ខ្សែការពារ Manchester United កីឡាករ Harry Maguire ក៏ត្រូវបានជ្រើសរើសជាខ្សែការពារល្អបំផុតប្រចាំខែវិច្ឆិកា។ រូបគេបានក្លាយជាខ្សែការពារទី១៥ ក្នុងប្រវិត្តសាស្រ្តក្នុងក្របខណ្ឌ Premier League ដែលឈ្នះពានរង្វាន់នេះ។ ស្ថិតិរបស់កីឡាករ Harry Maguire ក្នុងខែវិច្ឆិកា លេងបាន២៧០នាទី ការពារក្រុមមិនឲ្យរបូតគ្រាប់បាល់៣ប្រកួតចុងក្រោយ រារាំងបាល់បាន៦លើក ការទាត់បាល់កាត់ផ្ដាច់២០លើក និងការប្រជែងឈ្នះបាល់លើអាកាសចំនួន១៦លើក។

កីឡាករ Alejandro Garnacho បានឈ្នះពានរង្វាន់កីឡាករដែលស៊ុតបញ្ចូលទីល្អបំផុត នៅពេលរូបគេប្រើក្បាច់លោតទាត់បាល់លើអាកាសបានយ៉ាងល្អ នៅពេលក្លិប Man Utd ជួបជាមួយក្លិប Everton។ នេះជាលើកទី២ហើយដែលកីឡាកររបស់ Man Utd បានឈ្នះពានរង្វាន់មួយនេះ បន្ទាប់ពីកីឡាករ Bruno Fernandes ធ្លាប់បានឈ្នះពេលស៊ុតចូលក្រុម Burnley ៕


អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ