កីឡា
ភ្នំពេញក្រោន ប៉ះក្រុមខ្លាំង Central Coast វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Cup តំបន់អាស៊ាន
ក្លិបភ្នំពេញក្រោន បានក្លាយជាក្រុមកម្ពុជាដំបូងគេក្នុងប្រវត្តិសាស្រ្ត ដែលឆ្លងផុតវគ្គចែកពូលពានរង្វាន់លំដាប់ទី២ ទ្វីបអាស៊ី AFC Cup ក្រោយបញ្ចប់នៅចំណាត់ថ្នាក់លេខ២ល្អបំផុតក្នុងពូល F ។

ភ្នំពេញក្រោន ត្រូវបន្តធ្វើការធ្ងន់ក្នុងវគ្គជម្រុះ៤ក្រុមចុងក្រោយ ប្រចាំតំបន់អាស៊ាន ដោយត្រូវជួបក្រុមខ្លាំងរបស់អូស្រ្ដាលីទៀតគឺ Central Coast Mariners FC ជាក្រុមឈរលេខ១ក្នុងពូល G ដែលពួកគេឆ្លងកាត់៦ប្រកួតគឺ ឈ្នះ៤ ចាញ់១ ស្មើ១ មាន១៥ពិន្ទុ។
Central Coast Mariners FC ជាក្រុមទី២របស់អូស្ត្រាលី ដែលភ្នំពេញក្រោន ជួបក្នុងពាន AFC Cup ឆ្នាំ២០២៣ បន្ទាប់ពីជួបក្រុម Macarthur FC នៅវគ្គសន្សំពិន្ទុក្នុងពូល។ ក្រុម Central Coast Mariners បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់៩ ក្នុងលីគកំពូលអូស្រ្ដាលី ដោយ៧ប្រកួតកន្លងទៅ ពួកគេឈ្នះ២ ចាញ់១ ស្មើ៤ ទើបមាន៧ពិន្ទុ។

ក្រុម Central Coast Mariners មានកីឡាករបរទេស៥រូប គឺខ្សែការពារសញ្ជាតិប្រេស៊ីល Mikael Doka, ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Marco Túlio, ខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ី Ángel Torres និងខ្សែបម្រើសញ្ជាតិហ្វីជី Dan Hall។
ក្រុមទាំង២សុទ្ធតែមានខ្សែប្រយុទ្ធឆ្នើមដូចគ្នាគឺខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Marco Túlio កំពុងឈរលេខ១ ក្នុងតារាងកីឡាកររកគ្រាប់បាល់ច្រើនជាងគេ AFC Cup ដោយរកបាន៨គ្រាប់ តាមពីក្រោយដោយខ្សែប្រយុទ្ធភ្នំពេញក្រោន Shintaro Shimizu រកបាន៧គ្រាប់។
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំតំបន់អាស៊ានមានតែ១ជើងប៉ុណ្ណោះដោយភ្នំពេញក្រោនត្រូវធ្វើដំណើរទៅទឹកដីរបស់ Central Coast Mariners ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤៕


អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


