កីឡា
Pep Guardiola និយាយពីអនាគតរបស់ខ្លួនជាមួយ Man City និងជម្រើសអេស្ប៉ាញ
អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola មិនទាន់អាចកំណត់បានទេក្នុងការទៅដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញនាពេលអនាគត ខណៈកុងត្រារបស់លោកជាមួយក្រុមមេឃខៀវសល់មួយឆ្នាំទៀត។

លោក Pep Guardiola កាន់តែខិតជិតដល់ឆ្នាំចុងក្រោយនៃកិច្ចព្រមព្រៀងនៅកីឡដ្ឋាន Etihad បន្ទាប់ពីជួយ Man City ឈ្នះពានរង្វាន់ UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ឥឡូវនេះ លោកបានឈានដល់វគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup បន្ទាប់ពីឈ្នះពានរង្វាន់ UEFA Super Cup ។
មានសំណួរថ្មីៗជាច្រើនបានចោទសួរលោក Pep Guardiola អំពីលទ្ធភាពនៃការទៅដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញ។ លោក Guardiola បានឆ្លើយតបថា៖«ខ្ញុំពិតជារីករាយណាស់ដែលបាននៅទីនេះជាមួយក្លិប។ ខ្ញុំពិតជាសប្បាយចិត្ត។ ខ្ញុំនៅសល់កុងត្រាមួយឆ្នាំទៀត។ សង្ឃឹមថា គេមិនបញ្ចប់តួនាទីខ្ញុំចុះ ហើយខ្ញុំអាចនៅទីនេះ បន្តពេលវេលាល្អៗជាមួយក្លិបទៀត»។

ថ្មីៗនេះមានការប៉ាន់ស្មានថា Manchester City ប្រហែលជារៀបចំពីអនាគតគ្រូបង្វឹកថ្មីក្នុងការចូលមកដឹកនាំ ដោយក្លិបអាចនឹងបង្កើតការគោរពមួយដល់លោក Pep Guardiola ក្នុងការបញ្ចប់ភារកិច្ច ក្រោយចំណាយពេលច្រើនឆ្នាំ និងបានបង្កើតសមិទ្ធផលជោគជ័យជាច្រើនឲ្យក្លិប។ តាមប្រភពជិតស្និទ្ធបានរាយការណ៍ថា នាយកប្រតិបត្តិផ្នែកកីឡា លោក Txiki Begiristain ក៏ទំនងលាលែងពីតំណែងដែរ នៅពេលមិត្តរួមការងារដ៏ជិតស្និទ្ធរបស់លោក គឺអ្នកចាត់ការ Pep ត្រូវបានបញ្ចប់តួនាទីជាមួយ Man City។
អនាគតរបស់ Pep Guardiola ក្នុងការទៅដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញនៅតែមិនទាន់អាចកំណត់បានទេ ដោយសារលោកនៅសល់ក្នុងត្រាជាមួយ Manchester City៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ onefootball
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


